ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋ​រស់នៅ​ស្រុកបាទី ស្នើសុំក្រសួងរ៉ែនិងថាមពល បញ្ឈប់​អាជ្ញា​ប័ណ្ណ​ក្រុមហ៊ុន​កាយថ្មដែលធ្វើឲ្យប៉ះពាល់ដល់

2 ឆ្នាំ មុន 2 tnn_admin

តាកែវ​៖ ពលរដ្ឋ​ភាគច្រើន​រស់នៅក្នុង​ស្រុក​បាទី ខេត្តតាកែវ កាលពី​ម្សិលមិញ បានស្នើ​សុំអោយ​ក្រសួង​រ៉ែ និង​ថាមពល ជួយ​បញ្ឈប់​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ចំនួន​៣ ដែល​កំពុង​ធ្វើ​សកម្មភាព​កាយ​យក​ថ្មភ្នំ​ចំបាប់ ធ្វើ​អាជីវកម្ម ដោយ​ពុំបាន​គិតគូ​ដល់​ការរស់នៅ របស់​ពួកគាត់​។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​លើស​ឡើង​ថា ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​សកម្មភាព​កាយ​ថ្មភ្នំ​ចំបាប់​ទាំងបី​នោះ មាន​ឈ្នោះ ១/​ក្រុមហ៊ុន​ច្រាយ​គង់ ២/​ក្រុមហ៊ុន អាយ ស៊ី ប៊ី (ICB) និង​៣/ ក្រុមហ៊ុន​កូរ៉េ (JE) ​ដែល​សព្វថ្ងៃ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្វល់​ពីរ​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកភូមិ​ឡើយ​។​

​តាម​សេ​ក្តី​រាយការណ៍​ថា ទីតាំង​ខាងលើ​សិ្ថ​ត​នៅលើ​ភ្នំ​ចំបាប់ ឃុំ​ត្មោ​ត ស្រុក​បាទី ខេត្តតាកែវ ពលរដ្ឋ​បាន​លើ​ឡើង​ថា ពួកគាត់​ទ្រាំ​នៅ​លែង​បាន​ទៀតហើយ បើ​ក្រុមហ៊ុន​ទាំងនោះ នៅតែ​បន្ត​បំពាន​កិច្ចសន្យារ ព្រោះ​កន្លង​ទៅខាង​ក្រុមហ៊ុន​បាន​សន្យាថា នឹងធ្វើ​ផ្លូវ​អោយបាន​ស្អាត​, មិន​ឲ្យ​កំទេច​ថ្ម​ហុយ​ចូល​ផ្ទះ​ប្រពល​រដ្ឋ​នៅពេល​បំផ្ទុះ​ថ្មភ្នំ​ម្តងៗ​, មិន​ឲ្យ​មាន​ជាតិ​រំសេវ​ហូរ​ចូល​ស្រះ​ទឹក​ដែល​ពួកគាត់​កំពុង​ប្រើប្រាស់ រួមទាំង​មិន​ឲ្យ​មាន​សម្លេង​រំខាន ដោយ​កំណត់​ធ្វើ​សកម្មភាព​ពី​ម៉ោង 7:00​ព្រឹក ត្រឹម​ម៉ោង​19:00​នាទី​យប់​, ប៉ុន្តែ​ក្រុមហ៊ុន​ទាំងបី​ខាងលើ​មិនដែល​បាន​គោរព​ការសន្យា​របស់ខ្លួនឡក្រុម​អ្នកភូមិ​បាន​លើកឡើងថា ទឹកស្រះ​ប្រើ​មិនកើត គឺ​ផ្ទុក​ទៅដោយ​ជាតិ​រំសេវ ផ្លូវ​ខូច​ហុយ សម្លេង​ផ្ទុះ​ខ្លាំងៗ ប្រេះ​ផ្ទះសម្បែង​របស់​ពួកគាត់​, ដូច្នេះ​ពួកគាត់​សម្រេច​បិទផ្លូវ​មិន​ឲ្យ​មានរ​ថយ​ន​ចូល​ទិញ​ថ្ម​ពី​ក្រុមហ៊ុន​ខាងលើ​ទៀត​ទេ និង​ស្នើសុំ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​បញ្ឈប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទាំងនោះ​។​

​ទាក់ទង​បញ្ហា​នេះ​លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​ ​ពលរដ្ឋ​មាន​សិទ្ធិ​ស្នើរ​សុំ​បិទ​អាជ្ញាប័ណ្ណ​តាមរយះ​ស្រុក​-​ខេត្ត ឬក៏​មន្ទីរ​សា​ម៉ី ឬមួយ​ក៏​ស្នើរ​សុំ​ទៅ​ក្រសួង​រ៉ែ និង​ថាមពល ដោយ​ផ្ទា​ស់​ក៏បាន​។ដោយ៖សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!