ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមអាជីករផ្សា វិនម៉ីង ជាង១០០ នាក់បាននាំតវ៉ាស្នើរសុំអោយម្ចាស់ផ្សារ បញ្ចុះតម្លៃថ្លៃតូប

1 ឆ្នាំ មុន 1 តូ សុផល

រាជធានីភ្នំពេញ៖ ក្រុមអាជីករផ្សា វិនម៉ីង ជាង១០០ នាក់បាននាំគ្នាតវ៉ាស្នើរសុំអោយម្ចាស់ផ្សារ បញ្ចុះតម្លៃថ្លៃតូប។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤ នឹង ៣០ នាទី ស្ថិតនៅក្នុងភូមិ ត្រពាំងថ្លឹង សង្កាងត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមការរៀបរាប់ពីអាជីវករ ផ្សារ វិនម៉ីង បានអោយដឹងថា ចាប់តាំងពីផ្សារដំណើរការរហូតមកដល់ពេលនេះ ផ្សារនៅតែមិនសូវមានអតិថិជន ហើយពួកគាត់ម្នាក់ៗលក់មិនដាច់នោះទេ។
ពួកគាត់បានបន្ដទៀតថា កន្លងមកពួកគាត់បានស្នើរសុំអោយម្ចាស់ផ្សារមានការបញ្ចុះតម្លៃតូបម្ដងជាពីរដងទៅហើយ រហូតដល់ម្ចាស់ផ្សារយល់ព្រមបញ្ចុះតម្លៃអោយពួកគាត់រហូតដល់ទៅ ៤០% ប្រភពដដែលបានបន្ដទៀតថាមកដល់ពេលនេះផ្សារនៅតែលក់មិនដាច់ ពេលខ្លះគ្មានភ្ញៀងមកទិញផងទើបពួកគាត់ធ្វើការស្នើរសុំដល់ម្ចាស់ផ្សារម្ដងទៀតអោយបញ្ចុះតម្លៃ ព្រោះពួកគាត់រកប្រាក់បងថ្លៃតូបមិនបាននោះទេរហូតដល់អ្នកខ្លះជំពាក់ថ្លៃតូប ពី ៥ទៅ ៦ខែទៀតផង នេះដោយសារតែគ្មានភ្ញៀវមកទិញ ។ បើតាមអោយដឹងពីប្រធានផ្សារឈ្មោះ ឈិន ស៊ីណា បានអោយដឹងថាគាត់មិនអាចបញ្ចុះតម្លៃតូបទៅតាមអ្វីដែល ខាងអាជីរករស្នើរសុំនោះដែរ ព្រោះអ្នកខ្លះមិនទាន់បង់ថ្លៃតូបអោយគាត់អស់ទៅតាមកិច្ចសន្យានៅក្នុងកុងត្រា។ ប្រុសសង្ហា ចន្ធូ

imageif (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: