ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋថា៖ អភិបាលខណ្ឌសែនសុខថ្មីមិនហ៊ានទៅក្បែរ ទីតាំងហ្គេម អនឡាញ២៤ម៉ោង ហ្គេមបាញ់ត្រី លេីផ្សារទំនេីបរតនាផ្លហ្សា និង Arena Zone Entertainment

2 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ៖ អស់រយៈពេលជិត២ខែទៅហេីយដែលលោកបុឹល កុសល មកកាន់តំណែងជំនួលលោក លី សាវេតយ៉ាងតក់ក្រហល់ តែគេពុំឃេីញចំណាត់ការណារមួយចំពោះការចូលរួមអនុវត្តន៍គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ជាពិសេស ហ្គេមអនឡាន និងល្បែងភ្នាល់ ជ្រកក្រោមស្លាកសញ្ញា Internet 24 ម៉ោងជាច្រើនកន្លែង កំពុងពង្វក់ក្មេងៗ លែងចូលសាលារៀនចំណែកឯយុវជនមួយចំនួនក៍កំពុងនិង ល្បែងភ្នាល់នៅទីនោះ ដែរ ។

ទីតាំងខាងលើមានដូចជា៖ តាមបណ្តោយផ្លូវ ១៩៨៦, ផ្លួវ ២០១១ (សង្កាត់ភ្នំពេញថ្មី) និង មាននៅសង្កាត់ទឹកថ្លា ក្រាំងធ្នង់ និងឃ្មួញជាច្រើនកន្លែងទៀត។ ជាពិសេសគឺទីតាំងតំបន់កំសាន្ត Arena Zone Entertainment ដែលមានទីស្ថិតនៅច្រកចូលផ្លូវ១០១៩ កែងនិង សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បើកលេងយ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃគ្មានឃើញអាជ្ញាធរណាចុះបង្ក្រាបសោះឡើយ។ ក្រលេកទៅមេីលឯផ្សារជិនណាន ផ្សារទឹកថ្លា ផ្សារឈូកមាស ផ្សារដីហុយ និងផ្សារសែនសុខ កន្ទុយលេខ បេីកលេងភ្លូកទឹកភ្លូកដី។

កាលលោក លី សាវេត នៅជាអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ លោកមិន បង្ក្រាបទេ ព្រោះម្ចាស់ទីតាំងខាងលើនេះ ជាអតិតអ្នកធ្លាប់បើកឡានអោយលោកពីមុនមក និងត្រូវជា កូនប្រុសរបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញទៀតផង។
សេចក្តីរាយការណ៍ពីអាណាព្យាបាលបានអោយដឹងថា ទីតាំងកំសាន្តហ្គេមអនឡាញខ្នាតធំ បើកលេង យ៉ាងអាណាធិបតេយ្យនោះ គឺបាននិងកំពុងពង្វក់ក្មេងៗសិស្សានុសិស្សទាំងគ្រប់អាយុ និងមិនទាន់គ្រប់ អាយុ វង្វេងភ្លេចការសិក្សា លែងចូលសាលារៀនពីមួយថ្ងៃទៅមួយថ្ងៃ ទៅសំកុកចាំលេងតែហ្គេម ចំណែកអ្នកចាញ់ល្បែងភ្នាល់មួយចំនួន បែកគំនិតទៅជាលួច ឆក់ ប្លន់ បង្កភាពអសន្តិសុខដល់សង្គម មិនចេះចប់មិនចេះហើយ។ ប្រភពពីអាណាព្យាបាលសិស្សម្នាក់បានអោយដឹងថា កូនគាត់មករៀនរាល់ ថ្ងៃមិនដែលខាន ចេញព្រលឹមទល់ព្រលប់ តែលទ្ធផលនៃការសិក្សាចេះតែខ្សោយទៅៗដល់ពួគាត់ តាម ដានជាក់ស្តែង គឺមិនបានទៅសាលាទេ គឺមកលេងហ្គេមអនឡាញនៅទីតាំងខាងលើនោះសោះ។
ប្រជាពលរដ្ឋបានអំពាវនាវដល់លោក ស្នងការនគរបាលរាជធានីភ្នំពេញក៏ដូច ជាមេបញ្ជាការអាវុធ ហត្ថរាជធានីភ្នំពេញជួយពិនិត្យមើលទីតាំងកំសាន្ត បង្កប់ហ្គេមអនឡាញមួយកន្លែងនេះផង ព្រោះឥទ្ធិ ពលនៃ ល្បែងហ្គេមអនឡាញនាំក្មេងខូចអនាគត និងចេះរករឿងឈ្លោះវាយតប់ជាមួយ ម្តាយឪពុក បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងបង្កឲ្យមានអំពើ លួច ឆក់ ប្លន់ និងអំពើចោរកម្មផ្សេងៗ កើតមានឡើង បង្កផលលំបាកដល់សង្គម ដោយសារតែវក់នឹងល្បែងហ្គេម និងល្បែងស៊ីសងនេះឯង។
ប្រជាពលរដ្ឋសំណូមដល់លោក ប៉ឹល កុសលដែលត្រូវបានតែងតាំងជាអភិបាលនៃ គណៈអភិបាល ខណ្ឌសែនសុខជំនួសលោក លី សាវេត ដែលបានកាន់តំណែងជាអភិបាលខណ្ឌសែនសុខជិត ៤ឆ្នាំតែ ការនុវត្តន៍គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពពុំសូវមានប្រសិទ្ធិភាព ជាពិសេសបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទ និងហ្កេមអនឡាននេះតែម្តង។ ពលរដ្ឋសូមសំណូមពរដល់លោក អភិបាលខណ្ឌថ្មី ចាត់វិធានការបង្ក្រាប និងបោសំអាតទីតាំងខាងលើនោះផង។

image image image image image image} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!