ព្រឹតិ្តការណ៍ថ្មីៗ

លោកជំទាវ ពេជ ចន្ទ័មុន្នីហ៊ុន ម៉ាណែត បាននាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យចំនួន ៦៥គ្រួសារ

3 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ៣ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦ លោក ជំទាវ ពេជ ចន្ទ័មុន្នីហ៊ុន ម៉ាណែត បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យចំនួន ៦៥ គ្រួសារ ស្មើនិង ៣៣ ខ្នងផ្ទះ ក្នុងភូមិ ត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងឪកាសនោះក៏មានការចូលរួមពីលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ លោក សួស សារិន ចៅសង្កាត់បឹងទំពន់ សមាជិក សមាជិកា កាកកបាទក្រហមខណ្ឌ និង សង្កាត់ ជាច្រើនចូលរួមផងដែល ក្នុងពិធីសំណេះសំណាល និង ចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន មី ចំនួន ២កេះ កន្ទេល១ សារុង ១ ភួយ ១ ក្រមា ១ ត្រីខ ចំនួន 1យួរ ស្មើនិង ១០កំប៉ុង រួមទាំងថវិកាក្នុងមួយគ្រួសារចំនួន ១០០០០០រៀលផងដែល ។ ក្នុងឪកាសនោះ អង្គការស្កុត ក៏បានចូលរួមចែកនូវ អំណោយ សំភារះផ្ទះបាយ ចំនួន ៦៥ គ្រួសារ មានដូចជា ចង្ក្រានប្រើឃ្យូង ចំនួន ១ ឆ្នាំង១ កាំសៀវ ចំនួន១ ចាន ស្លាបព្រៀ ១ឈត់ផងដែល។

image image image image image image image image image image image image image image}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!