ព្រឹតិ្តការណ៍ថ្មីៗ

យុវជនម្នាក់ពេលភ្ជួរដីស្រែ​ ជាន់មីនតោន​ស្លាប់​យ៉ាងសង្វេក

3 ឆ្នាំ មុន 4 tnn_admin

 

បន្ទាយមានជ័យ៖ កំលោះវ័យក្មេងម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងខណ:ដែលជិះត្រាក់ទ័រ កំពុងភ្ជួរដីស្រែចំការ បណ្តាលអោយជាន់មីនតោន ដែលសល់ពីសម័យសង្គ្រាមផ្ទុះឡើងកក្រើក ត្រាក់ទ័រពណ៌ក្រហមមួយគ្រឿង កាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នេះ នៅចំណុចខាងជើងបង្គោលសីម៉ាព្រំដែនលេខ៤២ ប្រហែល២០០ម៉ែត្រ  ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

 

សមត្ថកិច្ចបានអោយដឹងថា យុជនរងគ្រោះដែលបានបាត់បង់ជីវិតនោះមានឈ្មោះគុណ ដែង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកំណប់ឃុំតាបែនស្រុកកើតហេតុខាងលើ។

បើយោងតាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថាក្នុងហេតុការណ៌អ្នកបើកបរបានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ហើយត្រាក់ទ័រនោះរងការខូចខាតទាំងស្រុង។ ក្រោយការចុះត្រួតពិនិត្យ សមត្ថកិច្ចបានប្រគល់សពជូនគ្រួសាររងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕

IMG-20160630-WA0202if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!