ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជួបសំណេះសំណាលជាមួយនិវត្តជន កងរាជអាវុធហត្ថខេត្ត ក្នុងពិធីផ្សព្វផ្សាយការងារ ការពារបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ

1 ឆ្នាំ មុន 1 តូ សុផល

កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២១០៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមទាំងនាយទាហាន នាយទាហានរងទាំងអស់ បានជួបជុំ និងសំណេះសំណាលជាបងប្អូនជានិវត្តជន របស់កងរាជអាវុធហត្ថចំនួន ២០នាក់ និងបានផ្តល់អំណោយជាសម្ភារៈ និងថវិកា នៅឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ របស់យើងនៅពេលខាងមុខនេះដែរ ។ថ្លែងនៅក្នុងឪកាសសំណេះសំណាលនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានផ្តាំផ្ញើពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមានការយកចិត្តទុកដាក់បំផុតចំពោះនិវត្តជន ដែលពួកគាត់ធ្លាប់បានបូជាសាច់ស្រស់ ឈាមស្រស់ការពារជាតិមាតុភូមិរបស់យើង កាលពីប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ហើយមកដល់ដំណាក់កាលប្រទេសយើងមានសុខសន្តិភាព និងមានការអភិវត្តបែរជាយើងមិននឹកនាពួកគាត់មានន័យថា យើងមិននឹកគុណ និងវីរៈភាពនៃការរំដោះជាតិពីរបបផ្តាច់ការ កាប់សម្លាប់ប្រជាជនឯងប្រម៉ាណជាង៣លាននាក់នោះទេ ។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា ដោយមើលឃើញចំពោះវីរៈភាពដ៏ក្លាហាន ឧដុង្គឧត្តមនេះហើយទើបជារាល់ឆ្នាំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តែងតែបានអញ្ជើញបងប្អូនជានិវត្តជន មកជួបជុំសំណេះសំណាល និងសួរសុខទុក្ខ និងទទួលយកភាពចាំបាច់នានាដែលនិវត្តជនយើងកំពង់ជួបការលំបាកមកដោះស្រាយជូនពួកគាត់ក្នុងន័យ មើលថែរ និងដោះស្រាយគ្រប់ជំហានខ្វៈខាតទាំងផ្នែកជីវភាព រួមទាំងការរស់នៅរបស់ពួកគាត់នៅក្នុងមូលដ្ឋានផងដែរ។

លោកមេបញ្ជាការបានបញ្ជាក់ដែរថា គ្រប់សុខ និងទុក្ខរបស់បងប្អូនជានិវត្តជន គឺជាសុខទុក្ខរបស់អង្គភាពកងរាជអាវុធហត្ថទាំងអស់ផងដែរ ក្នុងនាមពួកយើងខ្ញុំជាអ្នកបន្តវេនពីបងប្អូននិវត្តជន និងបន្តខិតខំប្រឹងប្រែងការពារ កសាង អភិវឌ្ឍន៏ រួមទាំងការងារ បង្ការ បង្ក្រាប សង្គ្រោះ ជូនដល់សង្គមជាតិទាំងមូល និងរួមគ្នាការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋឲ្យមានសុវត្តិភាព និងសន្តិភាព ក្នុងខណៈជាទំពាំងស្នងឬស្សីដែលជាយោធាច្បាប់ និងជាអ្នកអនុវត្តច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!