ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌច្បារអំពៅនឹងចាត់វិធានការជាមួយម្ចាស់ផ្ទះណា ដែលនៅតែយកលុយពីអាជីវករ រឺបង្កលក្ខណះអោយអាជីវករផ្សារព្រែកឯង លក់លើទ្រូងផ្លូវជាតិលេខ១

1 ឆ្នាំ មុន 2 តូ សុផល

 ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមេសានេះ លោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកិច្ចប្រជុំផ្ទាល់ជាមួយម្ចាស់ផ្ទះ ចំនួន 07ទីតាំង ដែលមានដីជួលអោយអាជីវករលក់នៅខាងមុខផ្ទះ និងលក់លើទ្រូងផ្លូវជាតិលេខ១ មកជជែកគ្នាអំពីការលុបបំបាត់ការលក់លើទ្រូងផ្លូវរបស់អាជីវករផ្សារព្រែកឯង ។ ក្រោយពីការជជែកគ្នា និងដាក់វិធានការរួចមក ម្ចាស់ផ្ទះទាំង 07ទីតាំង បានឯកភាពដូចចំណុចខាងក្រោម :1- ឯកភាពចូលរួមសហការជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ក្នុងការលុបបំបាត់ការលក់លើទ្រូងផ្លូវរបស់អាជីវករផ្សារព្រែកឯងដោយគ្មានលក្ខខណ្ឌ។

2- ចាប់ពីថ្ងៃទី២០ ខែមេសា នេះតទៅ ម្ចាស់ផ្ទះទាំងអស់ឯកភាពបញ្ឈប់ការយកលុយពីអាជីវករ ដែលលក់លើផ្លូវបន្តទៀត។ ក្នុងករណីម្ចាស់ផ្ទះមួយណា នៅតែបន្តការយកលុយពីអាជីវករ រឺបង្កលក្ខណះអោយអាជីវករនៅតែលក់លើផ្លូវបន្តទៀត គឺម្ចាស់ផ្ទះយល់ព្រមអោយអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់។

3- ម្ចាស់ផ្ទះសំណូមពរអោយអាជ្ញាធរខណ្ឌ ចាត់វិធានការតឹងរឹងចំពោះអាជីវករណា ដែលមិនព្រមស្តាប់ម្ចាស់ផ្ទះ និងអាជ្ញាធរ។

តាមរយះលទ្ឋផលនៃកិច្ចប្រជុំនេះ សង្ឃឹមថាអាជីវករផ្សារព្រែកឯងទាំងអស់នឹងចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ដើម្បីទប់ស្កាត់នូវហានិភ័យគ្រោះថ្នាក់ចរាចរណ៏ដែលអាចកើតមាន ជាយថាហេតុ និងដើម្បីសោភណ្ឌភាពរាជធានីភ្នំពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ