ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាឆក់កក្រេីកក្រុងភ្នំពេញត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់ហេីយ

2 ឆ្នាំ មុន 5 តូ សុផល

ភ្នំពេញ៖ យុវជន០៣នាក់ត្រូវបានកម្លាំងអត្តរាគមន៍ខណ្ឌសែនសុខសហការនិងប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនដោយជាប់ពីសង្ស័យពាក់ព័ន្ធករណីឆក់យ៉ាងសកម្មនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ឃាត់ខ្លួនកាលពីម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី០៥មេសា២០១៧នៅចំណុចផ្លូវ១០១៩ភូមិភ្នំបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ។ជនសង្ស័យទី១ឈ្មោះស្រេង លាងហេង ហៅឆ្វេងអាយុ១៨
ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិរោងចក្រ១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ទី២ឈ្មោះយ៉ែម សាក់សិទ្ធ ហៅសាក់ អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ទី៣ឈ្មោះម៉ៅ មុន្នី ហៅនី អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិរោងចក្រ១
សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថាមុនឃាត់យុវជខាងលើខណះដែលកម្លាំងអត្តរាគមន៍ខណ្ឌសហការណ៍ជាមួយប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានស្រាប់តែឃើញមុខសញ្ញាចាស់ជាជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿងម៉ាកSUZUKI.nex ពណ៌ខ្មៅលាយសសេរី២០១៧ក៍ដេញតាមចាប់និងយកមកធ្វើការសាកសួរនៅអធិការខណ្ឌសែនសុខរួចធ្វើតេសទៅលើទឹកនោមទាំង០៣នាក់ឃើញមានផ្ទុកនូវសារធាតុញៀនទៀតផង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពួកខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនមុនចេញធ្វើសកម្មភាពឆក់តាមដងផ្លូវសារធារណះក្នុងខណ្ឌសែនសុខនិងបណ្តាលខណ្ឌជាប់ព្រំប្រទល់ជិតគ្នា។
បច្ចុប្បន្នជនសង្ស័យទាំង០៣ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!