ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋម្នាក់់ឡើងកាប់ឈើគ្រញូងក្នុងទឹកដីថៃជាន់មីនដាច់ជើង

2 ឆ្នាំ មុន 0 tnn_admin

ព្រះវិហារ៖ សេចក្តីរាយការណ៍ពីនគរបាល ខេត្តព្រះ​វិហារ​ ឱ្យដឹងថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ វេលា​ម៉ោង ១០​និង​០០​នាទី​នៅចំណុចផ្លូវ​ដំណាក់តា​ទិត​ខាង​​កើត ច្រកតំបន់អានសេះ មានប្រជាពលរដ្ឋ​បាន​នាំគ្នា​ឡើងភ្នំឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ បានជាន់មីនកប់ក្នុងដីកាលពីសម័យសង្រ្គាម បណ្តាល​​អោយផ្ទុះដាច់ជើងខាងឆ្វេង ។

សមត្ថកិច្ចបានអោយដឹងថាថនរងគ្រោះ​ឈ្មោះ ជី វង់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិរំដោះស្រា ស្រុកជាំក្សាន្ត ខេត្តព្រះ វិហារ។ លោកបន្តថាបច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!