ព្រឹតិ្តការណ៍ថ្មីៗ

យុវតីម្នាក់រងរបួសបាក់ភ្លៅខណៈជិះកងសុខៗស្រាប់តែ យុវជនម្នាក់ជិះម៉ូតូមកបុកយ៉ាងពេញទំហឹង

2 ឆ្នាំ មុន 0 តូ សុផល

ខេត្តព្រៃវែង៖នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៦វេលាម៉ោង ១៦ និង ១០ នាទី លើផ្លូវជាតិលេខ8ចន្លោះ Km 57 – 58 ភូមិស្នាយពល ឃុំរកា ស្រុកពារាំង។ ម៉ូតូ ១គ្រឿងម៉ាក C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ស្រូយ វុទ្ធី ភេទ ប្រុស អាយុ១៧ឆ្នាំ នៅភូមិពារាំង ឃុំរាប ស្រុកពារាំង ធ្វើដំណើរ ពីកើតមកលិច ដល់កន្លែងកើតហឹតុ ម៉ូតូបានបុកជាមួយកង់១គ្រឿង ជិះដោយឈ្មោះ ឈៀ បុប្ផា ភេទ ស្រី អាយុ១៣ឆ្នាំ នៅភូមិ ឫស្សីជុក ឃុំរកា ស្រុកពារាំង ដែលកំពុងធ្វើតំណើឆ្លងកាត់ផ្លូវ។ បណ្តាលឲ្យអ្នកជិះកង់រងរបួសបាក់ជើង ( ភ្លៅ ) ករណីនេះសមត្ថកិច្ចបាន បញ្ជូនជនរងគ្រោះទៅមន្ទីរ ពេទ្យបង្អែកស្រុកពារាំង។ បច្ចុប្បន្ន វត្ថុតាង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុក ពារាំង៕

image image image image} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ