ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ស្រ្តីម្នាក់ និង៧នាក់របួសធ្ងន់និងស្រាលក្នុងករណី ផ្ទុះបំពង់ឡចំហាយទឹកអ៊ុតសំលៀកពាក់រោងចក្រ សិនតៃ

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ កាលពីវេលាម៉ោង១១កន្លះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ មានកម្មការិនីម្នាក់បានស្លាប់ និង៧នាក់ផ្សេងទៀត រងរបួសធ្ងន់និងស្រាល ដោយសារការផ្ទុះបំពង់ឡកែច្នៃស្រូបយកកំដៅ អ៊ុតសំលៀកបំពាក់ ក្នុងរោងវក្រនេះ តែម្តងដែលមានយីហោ “សិន តៃ ហ្គាមិន” មានទីតាំងនៅជាប់ផ្លូវរថភ្លើង ស្ថិតក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។កម្មការិនីដែលបានស្លាប់ក្នុងហេតុការណ៍នេះ មានឈ្មោះ គង់ សាម៉ន អាយុ ប្រហែល៣០ឆ្នាំ ។

ពាក់ព័ន្ឋនិងហេតុការណ៍ដ៏អកុសលនេះ ក្រុមកម្មករទាំងអស់ដែលគេបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបាន និយាយដូចៗគ្នាថា÷ មុនពេលកើតហេតុ នៅម៉ោង១១ កន្លះ ក្រុមកម្មករ ដល់ងឈប់សំរាកពីការងារហើយត្រូវបានគេបើកទ្វារអោយចេញក្រៅ អ្នកខ្លះទៅផ្ទះឯអ្នកខ្លះផ្ទះនៅឆ្ងាយយកបាយមកហូបនៅក្នុងរោងចក្រនេះ ដែលខាងរោងចក្រគេបានធ្វើរោងសំរាប់កម្មករជ្រកហូបបាយនៅទីនោះ។

ប្រភពដដែលបន្តថា ខណះពេលដែលក្រុមកម្មករកំពុងតែហូបបាយក៏ស្រាប់តែបំពង់ឡកែច្នៃស្រូបយកកំដៅសំរាប់អ៊ុតសំលៀកក្នុង និងចក្រនេះបានផ្ទុះឡើងលើលាន់ដូចគ្រាប់កាំភ្លើងធំ បើងចំងាយជាង១០០ម៉ែត្រមកធ្លាក់ចំលើរោងកម្មករដែលកំពុងតែនាំគ្នា ហូបបាយនោះ បណ្តាលអោយ កម្មការិនីស្លាប់ម្នាក់ឈ្មោះ គង់សាម៉ន ហើយកម្មករចំនួន៧នាក់ទៀតបានរងរបួស បាក់ដៃជើងផ្សេងៗ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈសង្គ្រោះបន្ទាន់ ។

ប៉ូលិសបានកំពង់ធ្វើការស្រាវជ្រាវអំពីមូលហេតុនៅពីក្រោយនៃការផ្ទុះនេះ ដែលចុងក្រោយគេទទួលបានតែចម្លើយថា ខុសបច្ចេក ទេស នៃការដុតឡនេះមិនបានមានការត្រួតពិនិត្យត្រឹមត្រូវ ទើបបណ្តាលផ្ទុះដូច្នេះ។

នេះជាលើកទី២ ហើយនៃការផ្ទុះបំពង់ឡកែច្នៃសំរាប់ស្រូបយកកំដៅចំហាយមកអ៊ុតសំលៀកបំពាក់ក្នុងរោងចក្រនោះ តែលើកទី១មិនមានមនុស្សគ្រោះថ្នាក់ដូច្នេះនោះទេ ហើយវាកើតឡើងក្នុងពេលដូចគ្នានេះដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ