ព្រឹតិ្តការណ៍ថ្មីៗ

លោកឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកខណ្ឌមានជ័យអញ្ជេីញចុះសួរសុខទុក្ខនិងចែកអំណោយពលរដ្ឋទីទាល់ក្រ ១០គ្រួសារ

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ នាវេលាម៉ោង៤ ល្ងាចថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៦ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំដោយ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ និងជា សុខចៅសង្កាត់ចាក់អង្រែក្រោម សមាជិក សមាជិកា អនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋទីទាល់ក្រីក្រគ្មានទីពឹងជួបការលំបាកចំនួន ១០គ្រួសារ ដែលរស់នៅក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អំណោយមនុស្សធម៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលត្រូវចែកជូនរួមមាន : អង្ករមួយបាវ ទម្ងន់៣០គីឡូក្រាម. ឃីត១ឈុត ( មុង ភួយ ក្រមា ) , ត្រីខ១យួរ ស្មើរនឹង១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវមួយយួរ, រួមទាំងថវិការ ចំនួន ៤ម៉ឺនរៀលក្នុងមួយគ្រួសារផងដែរ។

imageimage imageimageimageimageimageimageimageimageimageimageimageimage

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!