ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនប្រុសស្រី៤នាក់ ករណីជួញដូរគ្រឿងញៀន  និងថ្នាំញៀន៨កញ្ចប់

1 ឆ្នាំ មុន 9 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី០៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមនិងថ្នាំញៀនចំនួន៤កញ្ចប់តូចឧប្បកប្រើប្រាស់មួយចំនួន។កាលពីវេលាម៉ោង១៣និង០០នាទីថ្ងៃទី២០ខែមីនាឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលក្រុម១០ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបទីតាំងខាងលើដឹកនាំដោយលោកវរះសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌលោកវរៈសេនីយ៍ត្រី គួកសុខហួរ អធិការរងខណ្ឌលោកអនុសេនីយ៍ឯក យឹម ដាវុធ នាយផ្នែកព្រហ្មទណ្ឌខណ្ឌ និងដោយមានការសម្របសំរួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងកម្លាំងជាច្រើនរូបទៀត។

ជនសង្ស័យទាំង៤នាក់នេះទី១មានឈ្មោះ ធី ណារី ភេទស្រីអាយុ២០ឆ្នាំមុខរបរអ៊ុតសក់ ស្នាក់នៅបន្ទប់ជួលងលើនិងមានស្រុកកំណើតភូមិ ឃុំ ក្រឡោមផ្លុក ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ទី២ឈ្មោះ ថន សុដា ភេទស្រីអាយុ៣២ឆ្នាំមុខរបរមេការខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលខាងលើនិងមានស្រុកកំណើតភូមិ ឃុំ ព្រែកទ្រាំង ស្រុកស្អាង ខេត្តកណ្តាល។ទី៣មានឈ្មោះ ម៉ែន សុជាតា ភេទស្រីអាយុ២៣ឆ្នាំមុខរបរធ្វើការរោងចក្រស្នាក់ភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិ ឃុំ ពង្រ ស្រុកបារាយ ខេត្តកំពង់ធំ។និងទី៤មានឈ្មោះ ទេព វណ្ណ ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិ ឃុំ ថ្មី ស្រុកដង្កោ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុននឹងឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើគឺសមត្ថកិច្ចបានបើកការសើបអង្កេតនិងប្រើប្រាស់ជុំនាញវិធានការបញ្ឆោតញុះញ៉ុងទើបឈានដល់ការបង្ក្រាបដល់ទីតាំងបន្ទប់ជួលខាងលើរហូតឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៤នាក់និងដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន ៨ កញ្ចប់តូចនិងសម្ភារប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ