ព្រឹតិ្តការណ៍ថ្មីៗ

ពុទ្ធោ! ក្មេងប្រុស ស្រីចំនួន៤នាក់លង់ទឹកស្រះស្លាប់ ក្នុងពេលតែមួយ

1 ឆ្នាំ មុន 1 តូ សុផល

ខេត្តតាកែវ៖ ហេតុការណ៍ដ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៣និង៤០នាទី ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ បន្ទាប់ពីក្មេងប្រុស ស្រី ចំនួន៤នាក់បាននាំគ្នាទៅលេងក្បែរស្រះទឹក ហើយបណ្តាលឲ្យលង់ទឹកស្លាប់ទាំង(៤នាក់)តែម្តង។ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិតាមួង ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ។បើតាមសមត្ថកិច្ចមូល ដ្ឋានបានប្រាប់ឲ្យដឹងថាក្មេងប្រុស ស្រី ចំនួន៤នាក់ដែលបានលង់ទឹកស្លាប់នោះ

ទី១-ឈ្មោះសុខ សុផានិត ភេទប្រុស អាយុ៤ឆ្នាំ ទី២-ឈ្មោះសុខ សាប ភេទប្រុស អាយុ៤ឆ្នាំ ទី៣-ឈ្មោះសុខ ហេង ភេទប្រុស អាយុ៤ឆ្នាំ នឹងទី៤-ឈ្មោះរឿន ស្រីយ៉ា ភេទស្រី អាយុ៣ឆ្នាំ ទាំង៤នាក់នេះរស់នៅភូមិឃុំកើតហេតុខាង លើ។បន្ទាប់ពីសមត្ថកិច្ចនឹងប្រជាពលរដ្ឋ បានធ្វើការស្រង់រួច ក៌បានប្រគល់សពទាំង៤នាក់នេះ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ឪពុក ម្តាយ គ្រប់រូប គួរណាស់តែមើលកូនឲ្យបានល្អ កុំបណ្តោយកូនឲ្យដើរអញ្ចឹង ដល់ពេលមានបញ្ហាកើតឡើង តើអ្នកណាទទួលខុសត្រូវ ទុក្ខសោកនឹងធ្លាក់មកលើអ្នក ដោយការធ្វេសប្រហែស របស់ឪពុកម្តាយ។

ដោយ៖ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ