ព្រឹតិ្តការណ៍ថ្មីៗ

ពិធីចុះកិច្ចសន្យាសាងសង់សមិទ្ធិផលអាគាររដ្ឋបាល២ខ្នង និងអាងស្តុកទឹក១ ជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដល់កម្លាំងប្រដាប់អាវុធក្នុងខេត្តប៉ៃលិន

1 ឆ្នាំ មុន 1 tnn_admin

ប៉ៃលិន៖  នៅមន្ទីរពាណិជ្ជកម្មខេត្ត មានកិច្ចប្រជុំពិភាគ្សា ស្តីពីការចុះសន្យា និងត្រៀមពិធីបឋមសិលាសាងសង់ អាគាររដ្ឋបាល អាងស្តុកទឹក ដល់តំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន និងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដែលជាអំណោយរបស់ ឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្ថិតក្រោមអធិបតីភាព ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ដែលរៀប​ចំឡើងនិងសម្របសម្រួលដោយ លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត។ ការចុះ​ពិធីធ្វើកិច្ចសន្យាសាងសង់សមិទ្ធិផលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។

លោកឧកញា ឈរ ម៉ារិទ្ធិ ក្រុមការងាររបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្មបានឱ្យដឹងថា៖ ថ្ងៃនេះលោកឧកញ៉ា តំណាង​ឱ្យ​ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីចុះកិច្ចសន្យាជាមួយក្រុមហ៊ុន CHB (Condstruction and Décor) ដើម្បីសាងសង់អាគាររដ្ឋបាលចំនួន ២ខ្នង និងអាងស្តុកទឹកចំនួន ១ ដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន និងអធិការនគរបាលស្រុកសាលាក្រៅ។លោកឧកញាក៍បានសំនូមពរដល់ក្រុមហ៊ុន CHB (Condstruction and Décor) ដែលបានដេញថ្លៃគម្រោងសាងសង់ទាំងនេះ ត្រូវគោរពតាមកិច្ចសន្យាដែលបានចុះហត្ថលេខា ដែលបានព្រមព្រៀងគ្នានេះ ដោយ​សាងសង់សំណង់ប្រកបដោយគុណភាពតាមស្តងដា និងរួចរាល់ទៅតាមពេលវេលាដែលបានកំនត់។

លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា៖ នៅឆ្នាំ២០១៧ នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់អំណោយដល់កងកម្លាំងប្រដាប់អាវុធខេត្តប៉ៃលិន គឺគិតជាទឹកប្រាក់ចំនួន ១១ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដោយក្នុងនោះ ទី១-ផ្តល់អាគាររដ្ឋបាល ១ខ្នង ទំហ៊ំ ១៥ម X ៥ម តម្លៃ ៧៥០០០ដុល្លា និងអាងស្តុកទឹក ហ៊ំ ២.៥០ម X ២.៥០ម តម្លៃ ២ម៉ឺនដុល្លា ដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន និងទី២-ផ្តល់អាគារសាលប្រជុំ ១ខ្នង ទំហ៊ំ ២៨ម X ៨ម តម្លៃ ៧៥០០០ ដុល្លា ដល់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដែលសំនង់ទាំងនេះនឹងបញ្ចប់ការសាងសង់នៅ ដំណាច់ខែកក្កដា ឆ្នាំ២០១៧។

ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ក៍បានមានប្រសាសន៍ថ្លែងអំណរគុណដល់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានតែងតែយកចិត្តដាក់ដល់កម្លាំងប្រដាប់អាវុធនៅខេត្តប៉ៃលិនជានិច្ច ដូច្នេះក្នុងការឆ្លើយតបទៅនឹងទឹកចិត្ត និងការផ្សារភ្ជាប់សមព័ន្ធមេត្រីភាពជាមួយកងកម្លាំងប្រដាប់អាវុធរបស់ឯកឧត្តមរដ្ឋមន្ត្រី សូមឱ្យនាយទាហ៊ាន ពលទាហ៊ានយើងទាំងអស់ ត្រូវចូលរួមនាំគ្នាថែរក្សាសមិទ្ធិផលទាំងនេះ ប្រើប្រាស់ឱ្យបានយូរអង្វែង ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។ឯកឧត្តមបានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបានជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈគ្រប់បែបយ៉ាង ដើម្បីបង្កើននូវប្រសិទ្ធភាព ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បូរណៈភាពទឹកដី ជូនជាតិ និងប្រជាជន។ឯកឧត្តម កើត សុធា ក៍បានមានប្រសាសន៍ជំរុញដល់ក្រុមការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលមាន លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងលោកឧកញា ឈរ ម៉ារិទ្ធិ ត្រូវសហការជាមួយ ក្រុមហ៊ុន CHB (Condstruction and Décor) ដែលទទួលការសាងសង់សមិទ្ធិផលទាំងអស់នេះឱ្យបានល្អ ដោយធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលក្នុងសាងសង់ ហើយសំណង់មានគុណភាពល្អ ធានាការប្រើប្រាស់បានយូរអង្វែង។ដោយ៖ ញ៉ឹប បូរី

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ