ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមសន្ដិសុខប្រចាំខណ្ឌដង្កោកើតទុកមិនសុខចិត្ដ នាំគ្នាតវានូវការចេញច្បាប់ថ្មីរបស់លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ (video)

2 ឆ្នាំ មុន 1 tnn_admin

រាជធានីភ្នំពេញ៖ ក្រុមសន្ដិសុខប្រចាំខណ្ឌដង្កោកើតទុកមិនសុខចិត្ដ បាននាំគ្នាតវានូវការចេញច្បាប់ថ្មីរបស់លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ សំរាប់ពួកគេអនុវត្ដន៍។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ នឹង ៣០ នាទី ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៦ ស្ថិតនៅភូមិ ខ្វា សង្កត់ដង្កោ ខណ្ឌដង្កោ (ស្ថិតនៅក្នុងសាលាខណ្ឌដង្កោ)។

បើតាមការរៀបរាប់ពី ក្រុមសន្ដិសុខបានអោយដឹងថា កាលពីមុនពួកគាត់ត្រូវបានអោយធ្វើការ ២ ថ្ងៃ សំរាក ១ថ្ងៃ នឹង មានកន្លែងសំរាប់ស្នាក់នៅ ហើយមាន របបអាហារចំនួន ២ពេល ដើម្បីជួយសម្រួលដល់ពួកគាត់ដែលមានលំនៅដ្ឋានឆ្ងាយ ពីកន្លែងធ្វើការរបស់ពួកគាត់ យ៉ាងណាមិញប្រាក់ខែដែលពួកគាត់ទទួល បាននោះក៍មិនច្រើនណាស់ណានោះដែរ។
ស្រាប់តែពេលថ្មីៗនេះ លោក នុត ពុតដារ៉ា អភិបាលខណ្ឌដង្កោ បានចេញនូវច្បាប់ថ្មីដើម្បីអោយពួកគាត់អនុវត្ដន៍សាជាថ្មី គ្រប់សន្ដិសុខទាំងអស់ ត្រូវមកធ្វើការជារៀងរាល់ថ្ងៃ ហើយមិនអនុញ្ញាត្ដិអោយបរិភោគអាហារនៅទីនេះទេ ពោលគឺត្រូវទៅបរិគោភអាហារនៅផ្ទះរៀងៗខ្លួនជារាងរាល់ថ្ងៃ នឹង កន្លែងសំរាប់ស្នាក់នៅអនុញ្ញាត្ដិអោយនៅបានតែអ្នកត្រូវវេន្ដប៉ុណ្ណោះ ចំណែកអ្នកដែលមិនត្រូវវេន្ដត្រូវទៅសំរាកនៅផ្ទះរបស់ខ្លួន។

ប្រភពដដែលបានបន្ដទៀតថាដោយសារតែកក្តាទាំងប៉ុន្មាននេះហើយធ្វើអោយពួកគាត់សុខចិត្ដដោះ សម្លៀកបំពាក់ឯកសណ្ឋានសន្ដិសុខ ជូនសាលាខណ្ឌវិញដោយពួកគាត់ មិនព្រមនៅធ្វើបន្ដទៀតនោះទេ។

ស្របពេលជមួយគ្នានោះលោក នុត ពុធដារ៉ាអភិបាលខណ្ឌដង្កោ បានចេញមកបកស្រាយហើយ ពន្យល់ណែដល់ក្រុមសន្ដិសុខទាំងអស់ ដោយលោកសន្យាថានឹងឧបត្ថមទឹកប្រាក់ចំនួន ៨០០០០ ៛ ដល់អ្នកដែលត្រូវប្រចាំការជារៀងរាល់ថ្ងៃ។
ទាក់ទងជាមួយនឹងបញ្ហាខាងលើក្រុមសារពត៌័មានជាច្រើនបានព្យាយាម ធ្វើការទាក់ទៅលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ដើម្បីសូមការស្រាយបំភ្លឺតែមិនបានដោយសារតែជាប់រវល់។

Screenshot_2016-05-23-13-43-32 Screenshot_2016-05-23-13-43-09

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!