ព្រឹតិ្តការណ៍ថ្មីៗ

អធិការនគរបាលស្រុកលំផាត់នាំអំណោយសប្បុរសជនជូនដល់ទុរគតជន គ្មានទីជំរកត្រឹមត្រូវ និងមមានជម្ងឺ

2 ឆ្នាំ មុន 3 tnn_admin

រតនគិរី៖ លោកវរសេនីយ៍ត្រី ថេង ច័ន្ទធី អធិការនគរបាលស្រុកលំផាត់ កាលពីព្រឹកវេលាម៉ោង១០និង២០នាទី ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ ក្រោយពីបានបញ្ចប់វេទិការសាធារណៈ នៅចំណុចសាលារួមភូមិចាងរ៉ា ស្ថិតនៅភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី  អធិការនគរបាលស្រុកលំផាត់រូបនេះ បានចុះសួរសុខទុក្ខពាំនាំអំណោយសប្បុរសជនមួយចំនួន ចែកជូនដល់ទុរគតជន គ្មានទីជំរកត្រឹមត្រូវ និងមមានជម្ងឺ ចំនួន២គ្រួសារ។

ដោយគ្រួសារទី១: មានប្តីឈ្មោះផន យន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ឋឈ្មោះ សឿ នឿន អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ (មានជំងឺទៀចទឹក)មានទីលំនៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី  គ្មានទីជំរក(អត់ផ្ទះ) រស់នៅក្រោមដើមស្វាយចន្ទី និងគ្រួសារទី២: មានឈ្មោះ រីម សោភ័ណ្ឌ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។

នៅក្នុងការចុះសួរសុខទុក្ខនោះ ដោយបានភ្ជាប់នូវការឧបត្ថមសំភារៈគ្រឿងបរិភោគក្នុង១គ្រួសារទទួលបាន÷  អង្ករ ៥០គីឡូក្រាម -ទឹកត្រី០១យួរ -ទឹកស៊ីអីវ០១យួរ -ទឹកក្រូច ០១យួរ -ទឹកសុទ្ឋ០១កេះ -កន្ទេល០១ និងថវិការចំនួន ៥០.០០០រៀល(ប្រាំម៉ឺនរៀល)ផងដែរ។ ដោយ រស់ សុភា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!