ព្រឹតិ្តការណ៍ថ្មីៗ

គ្រូពេទ្យជំនាញចុះពិនិត្យ និងព្យាបាលសុខភាពជូនពលករខ្មែរ នៅទីក្រុងអឺយចុងប៊ូ ខេត្តខ្យងគី ដោយឥតគិតថ្លៃ !

1 ឆ្នាំ មុន 3 តូ សុផល

រាជធានីភ្នំពេញ៖ មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានឲ្យដឹងថា ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ នៅថៃ្ងអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូត និងគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ចូនពល ករទៅបរទេស នៃក្រសួងការងារ បានសហការជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) ចុះពិនិត្យ និងព្យាបាលសុខភាពទូទៅ ពិនិត្យបេះដូង និងថតX-Ray ដោយឥតគិតថ្លៃ ជូនបងប្អូនពលករ-ពលការិនី បានចំនួន 168 នាក់ នៅទីក្រុងអឺយចុងប៊ូ ខេត្តខ្យងគី ។

មន្ត្រីដដែល បានឲ្យដឹងទៀតថា ស្ថានឯកអគ្គរាជទូតនឹងសហការជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) បន្ដយុទ្ធនាការចុះពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់ឆ្ងាយរៀងរាល់ពីរខែម្ដង ដោយ ឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងសេអ៊ូល ឬខេត្ត(តំបន់)នៅក្បែរទីក្រុងសេអ៊ូល ស្ថានឯកអគ្គរាជទូតបានចុះកិច្ចសហការជាមួយនឹងសមាគមគ្រូពេទ្យទីក្រុសេអ៊ូល ទទួលពិនិត្យ និងព្យាបាលជូនដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាបក្នុងករណីជំងឺធ្ងន់ធ្ងរ នៅមជ្ឈមណ្ឌលរបស់សមាគមផ្ទាល់នាទីក្រុងសេអ៊ូល។

មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដដែលបានបញ្ជាក់ថា ក្រុមការងារស្ថានទូតនឹងបន្ដបំពេញតួនាទីភារកិច្ចឱ្យអស់ពីលទ្ធភាព ដើម្បីផ្ដល់សេវាសាធារណៈនានា និងគាំពារប្រយោជន៍ជូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ សិក្សា ធ្វើការ នៅសាធារណរដ្ឋកូរ៉េ ដោយមិនប្រកាន់និន្នាការនយោបាយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ