ព្រឹតិ្តការណ៍ថ្មីៗ

ងោកមួយភាំង រេចង្កូតក្រឡាប់ផ្ងារជើង​លើ​កំណាត់​ផ្លូវជាតិ​លេខ48

1 ឆ្នាំ មុន 27 tnn_admin

កោះកុង៖រថយន្តធន់ធំមួយគ្រឿងបានក្រឡាប់យក  ជើងទ្រមេឃ គ្រាដែលតៃកុងរថយន្តទំនងងងុយខ្លាំង ។  ហេតុការណ៍​នេះ បានកើត​ឡើងលើ​កំណាត់​ផ្លូវ ជាតិ​លេខ48 ត្រង់​នៅ​ចំណុច​អូរ​ម្កាក់ ក្នុងភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បទុម​សារ​គរ ខេត្តកោះកុង ។

បើតាម​ប៉ូលិស​ថា ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង៥និង៣០នាទី​ទៀបភ្លឺ​ថ្ងៃទី១៣ មីនា ឆ្នាំ២០១៧នេះ ដែលរថយន្ត​សណ្តោង​​កង់​ដប់​មួយគ្រឿង បាន​ក្រឡាប់​ផ្ងារជើង​ធ្លាក់​ចេញពី​ផ្លូវ​ប្រមាណ២០ម៉ែត្រ និង​ធ្លាក់​ទំនិញ​ចេញពី​ក្នុង​រថយន្ត​ចោល​វាលស្រែ​ទាំងអស់ ។

រថយន្ត​ខាងលើ​ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ ហើយ​ដឹកទំនិញ​ពី​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ឆ្ពោះទៅ​រាជ ធានី​ភ្នំពេញ ។ លុះ​មកដល់​កន្លែងកើតហេតុ ក៏​រេចង្កូត​ធ្លាក់​កាវ​ថ្នល់​ក្រឡាប់​ផ្ងារជើង​តែម្តង ហើយ​ពេល​ក្រឡាប់​ក្អួត​ចេញ​ទំនិញ​ជាច្រើន​មុខ​ដូចជា ស្ករ​គ្រាប់ ភេសជ្ជៈ​គោ​ជល់ និង ជាពិសេស​ឡេ​លាភ​ស្បែក ដែលជា​ទំនិញ​ដែលមាន​អត្រាពន្ធ​ខ្ពស់។ តែ យ៉ាងណាក៏ដោយនៅក្នុងហេតុការណ៍​នោះមិន បណ្តាលឱ្យ​អ្នកណារងរបួសធ្ងន់នោះឡើយ គ្រាន់តែ អ្នកបើកបរ និង​ព្រូឡាន​រងរបួស​ស្រាលប៉ុណ្ណោះ ៕ដោយ៖នាគសប្រចាំខេត្តកោះកុង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ