ព្រឹតិ្តការណ៍ថ្មីៗ

ទៀតហើយ!​ស្រវឹងស្រាបើករថយន្តបុកបង្កាន់ដៃស្ពាន(video)

1 ឆ្នាំ មុន 4 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ភ្នំពេញ៖យុវជនម្នាក់ស្រវឹងស្រាបើករថយន្តកាមរីហាយព្រីតតាមទិសដៅពីកើតទៅលិចលុះមកដល់ចំនុចកើតហេតុបានបត់ឡើងលើស្ពានអាកាសស្ទឹងមានជ័យបួងចង្កូតមិនទាន់ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលអោយបែកកង់ខាងស្ដាំទៅមុខលែងរួចរថយន្តរងការខូចខាតផ្នែកខាងមុខ។ ហេតុកាតណ៍នេះកើតឡើងនៅវេលាម៉ោង11.20នាទីយប់ត្រូវនិងថ្ងៃទី22.ខែឧសភាឆ្នាំ2016 ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមព័ត៍ពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តកាមរីហាយព្រីតពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ.2A-C4189 បើកពីកើតទៅលិចក្នងល្បឿនលឿន ខណះមកដល់ចំនុចកើតហេតុខាងលើបានបត់ឡើងស្ពានអាកាសស្ទឹងមានជ័យដោយផ្លូវកោងផងនោះបួងចង្កូតមិនទាន់ក៍ជ្រុលចង្កូតទៅបុកបង្កាន់ស្ពានតែម្ដងធ្វើរថយន្តបែកកង់មុខខាងស្ដាំទៅមុខលែងរួចតែសំណាងល្អមិនបណ្ដាលអោយនរណារងរបួសនោះទេ ចំនែកស្ពានមិនរងការខូចខាតដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទាក់ទងសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងស្ទូចរថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។

Screenshot_2016-05-23-09-46-14if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ