ព្រឹតិ្តការណ៍ថ្មីៗ

ដាក់ជ្រុលភ្លេចផ្លូវ ជិះរថយន្ដទៅបុកក្បាលនាគបែងចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ!

2 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោគជាំបើករថយន្ដទៅបុកក្បាលនាគបែងចែកទ្រូងផ្លូវ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត តែសំណាងល្អមិនគ្រោះថ្នាក់ដល់អ្នកដ៏ទៃ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៥០ នាទី ថ្ងៃទី 9 ខែមិនា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ទល់មុខនិងក្រសួងមហាផ្ទៃ ។ បើតាមការបញ្ជាក់ពីប្រភពពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ដម៉ាកហីយ៉ានដាយ (HYUNDAI) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខពណ៌ខៀវ OI-7310 បើកបរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់រេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវចំពេញទំហឹងបណ្ដាលអោយរថយន្ដ ខូច ខាតផ្នែកខាងមុខទាំងស្រុង ចំណែកតៃតុងរថយន្ដបានរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងហើយបានយករថយន្ដបង្ក និង ម្ចាស់រថយន្ដទៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមនិតិវិធីច្បាប់។

ដោយ អាត ចន្ធូ

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!