រថយន្តដឹកដីបើកលឿនបំពានច្បាប់ចរាចរណ៍ ជ្រុលទៅបុករថយន្កកុងទីន័របើកបត់ឆ្លងផ្លូវពេញទំហឹង

1 ឆ្នាំ មុន 23 តូ សុផល

ភ្នំពេញៈ រថយន្តដឹកដីធន់ធំបើកបរមិនគោរពច្បាប់ចរាចរណ៍ប្រញាប់យកដឹកទៅចាក់លប់បឹងតាម៉ាតបើកលឿនពេកដល់ភ្លើងស្តុបជាន់ហ្វ្រាំងមិនជាប់ជ្រុលចង្កូតទៅបុករថយន្តកុងទីនរ័ដែលបត់ធ្លងផ្លូវពេញទំហឹងចំពាក់កណ្ដាលរថយន្តកុងទីន័ររងកាខូចខាតយ៉ាងតំណាំតែសំណាងមិនបង្ករអោយមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៩ខែ មិនាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ភូមិខ្វា សង្កាត់ ដង្កោខណ្ខដង្កោរាជធានីភ្នំពេញ។

សម្ថតកិច្ចបានអោយដឹងថាតៃកុងបើករថយន្តដឹកដីបង្កហេតុ មានឈ្មោះ យ៉ង គៀ ភេទប្រុសអាយុ២៩ស្នាក់នៅកាដ្ឋានដឹកដីនៅភូមិកន្ទួតស្រុកកណ្តាលស្ទឹងខេត្តកណ្តាលមានស្រុកកំណើតភូមិអូរស្វាយឃុំកក់ស្រុកបរសែតខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តកុងទីន័រពណ៌ទឹកប្រាក់លាយខ្មៅពាក់ស្លាកលេខ ភ្នំពេញៈ៣B៧៧២០ បើកបរទិសដៅពីជើងទៅត្បូងខណះ មកដល់ភ្លើងស្តុបចំកាដូងបានបត់ធ្វេងឆ្លងផ្លូវបេតុងសាលាកសិកម្មចំកាដូងស្របពេលនោះក៏មានរថយន្តដឹកដីមួយគ្រឿងម៉ាក(ហុីយ៉ាន់ដាយ)ពណ៍សពាក់ស្លាកលេខភ្នំពេញៈ៣A- ០៣៨៧ បើកបរក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចភ្លើងស្តុបជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលចង្កូតទៅបុកនិងរថយន្តកុទីន័រចំពាក់កណ្តាលពេញទំហឹងបណ្តាយអោយរថយន្តដឹកដីដែលបង្ករនោះរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំតែមិនបង្កអោយគ្រោះថ្នាក់ដល់ នណាម្នាក់នោះទេហើយភ្លាមៗតៃកុងរថយន្តទាំង២បានបើកទ្វាររត់គេចខ្លួនតែដោយសារមានប្រជសពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុបានដេចាប់បានតៃកុងរថយន្តដីប្រគល់អោយសមត្ថកិច្ច។ចំណែកតៃកុងរថយន្តកុងទីន័របានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសម្ថតកិច្ចមូដ្ឋានបានធ្វើការវាស់វែងយករថយន្តទាំង២ទៅរក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោនិងយកតៃកុងរថយន្តដឹកដីទៅសាកសួរនិងរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

គួរំលឹកផងដែថាករណីរថយន្តដឹកដីធំៗខាងលើនេះមិនមែនជាលើកទី១នោះទេដែលបង្កគ្រោះនៅតាមដងផ្លូវសាធារណ:នេះគឺវាជារឿងដដែលហេតុផលគឺដោយសារតែក្រុមតៃកុងរថយន្តទាំងនោះបើកលឿនមិនប្រុងប្រយ័ត្នមិនមានការយោគយល់និងមិនគោរពច្បាប់ចរាចរណ៍
ដូចច្នេះហើយទើបបងប្អូនប្រជាពលរដ្ឋបានសូមណូពរដល់អាជ្ញាធរសមត្ថកិច្ចមេត្តាមានវិធានការចំពោះក្រុមរថយន្តដឹកដីធំៗទាំងនោះផងជៀសវាងមានគ្រោះថ្នាក់ជាយត្ថាហេតុ៕

អត្ថបទ និង រូបភាព ដោយ ៖ អាត ចន្ធូ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ