ជិះទូកដឹកម្ហូបទៅអោយកម្មករ បាត់មួយថ្ងៃ ស្រាប់តែប្រទះឃើញដេកស្លាប់

1 ឆ្នាំ មុន 5 តូ សុផល

ខេត្តកោះកុង ៖ នៅ​ថ្ងៃទី ០៨ មិនា ២០១៧ វេលាម៉ោង ០៤និង៣០ ល្ងាច មានករណីលិចទូក បណ្តាលអោយលង់ទឹកស្លាប់បុរសម្នាក់ ហេតុការណ៍នេះ កើតឡើង​នៅចំណុច​ព្រែកស្រែអំ​បិល​ ក្នុងភូមិ​ត្រពាំង​ ឃុំស្រែអំបិល​ ស្រុកស្រែអំបិល ខេត្តកោះកុង។ជនរងគ្រោះ​ឈ្មោះ​ វៀង​ វ៉ាំងឡុង ភេទប្រុស​ អាយុ​ ៦០ឆ្នាំ ជនជាតិ​វៀតណាម​ ជាមេការសាឡង់ដឹកខ្សាច់ ស្នាក់នៅ​ភូមិ​ស្រែអំបិល​ ឃុំ​ស្រែអំបិល​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​។

ប្រភពអោយដឹងថា មុនកើតហេតុជនរងគ្រោះ​បាន​បេីកទូកកន្ទុយវែង ម្នាក់ឯង​ ដឹកម្ហូបឲ្យកម្មករ នៅចំណុចខាងលេី ពេលត្រឡប់មកវិញ ក៏បានលិចទូកហេីយលិចបាត់រកពុំឃេីញ រហូតមកដល់​វេលាម៉ោង ០៨និង០០ ព្រឹក ថ្ងៃទី ០៩ មិនា ២០១៧ ទេីបរកឃេីញសាក សពខាងលេី កម្លាំង​ផ្នែក​ជំនាញអធិការដ្ឋាន បានសហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ស្រែអំបិល​ និងកម្លាំងអាវុធហត្ថស្រុក បានចុះត្រួតពិនិត្យសាកសព គឺពិតជាបានលង់ស្លាប់យ៉ាងពិតប្រាកដ។

ក្រោយពេល​ពិនិត្យរួចរាល់ កម្លាំងជំនាញ​ បានធ្វេីលិខិតប្រគល់សាកសពជូនក្រុមគ្រួសារយក ទៅប្រទេសវៀតណាម ដេីម្បីធ្វេីបុណ្យតាមប្រពៃណី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ