មេការ ក្រុមហ៊ុន PRV ឈ្មោះ ប៉េង រតនា រងការចោទថា បោកប្រាស់ និងធ្វើឲ្យប៉ះពាល់ផលដំណាំប្រជាពលរដ្ឋ១៣គ្រួសារ

1 ឆ្នាំ មុន 0 តូ សុផល

ខេត្តត្បូងឃ្មុំ ៖ យោងតាមប្រពភរាយការណ៍របស់ប្រជាពលរដ្ឋ 13គ្រួសារបាននាំគ្នាធ្វើការរិៈគន់ទៅលើលោកមេការម្នាក់ ឈ្មោះ ប៉េងរតនា ជានាក់ម៉ៅការទទួលដំឡើងធ្វើបង្គោលភ្លើងកាត់លើដីចំការនិងដំណាំរបស់ប្រជាពលរដ្ឋទាំង13គ្រួសាររស់នៅភូមិស្រែខ្សាច់ ឃុំសេដា និងប្រជាពលរដ្ឋរស់នៅភូមិជយ័សុខសាន្ត លោកមេការមេការឈ្មោះប៉េងរតនា បានប្រើគំនិតបោកប្រាស់និងធ្វើឲ្យប៉ះពាល់មក លើផល់ដំណាំដំឡូងមីរបស់ពួកគាត់ដែលបានដាំនៅក្នុងចំការរៀងៗខ្លួន៕

ទើបនៅខែ1ឆ្នាំ2016 មានលោកមេការម៉ៅ ការធ្វើបង្គោលភ្លើងឲ្យក្រុមហ៊ុនPRV ឈ្មោះប៉េង រតនាចូលមកដល់ក៏បានមកជួបពួកគាត់ជាម្ចាស់ចំការទាំង13នាក់រួចហើយលោកមេការរូបនោះ បានសុំធ្វើការចចារទិញនៅផលដំណាំរបស់ពួកគាត់ ដូចជាដំឡូងមី ដែលត្រូវតម្រូវការ ធ្វើការប៉ៈពាល់មកលើនៅផល់ដំណាំរបស់ពួកគាត់ ទើបលោកមេការឈ្មោះ ប៉េង រតនា បានប្រើពាក្យសន្យាដោយមាត់ ទទេដោយពុំមានធ្វើជាលិខិតដោយសសេរជាលាយលាក់អក្សរអ្វីនោះទេ ក្រន់តែបាននិយាយផ្ទាល់មាត់ជាមួយពួកគាត់ទាំង13នាក់ថា រូបគាត់ជាមេការខាងដើរដំឡើងបង្គោលភ្លើងឲ្យក្រុមហ៊ុនPRVជារបស់រដ្ឋ មិនបានធ្វើឲ្យប៉ៈពាល់និងខាតប្រយោជរបស់ប្រជាពលរដ្ឋ ណាម្នាក់បានឡើយទើបនៅពេលនោះលោកមេការឈ្មោះប៉េងរត្ន័នាបានចុះធ្វើការវាស់វែងនៅក្បាល់ដី7ម៉ែត្រទទឹង×បណ្តោយ 100 ម៉ែត្រ ដែលមានដាំដំឡូងមី លុៈដល់លោកមេការឈ្មោះប៉េងរត្ន័នាបានវាស់វែងនៅលើក្បាល់ដីគ្រប់13ម្ចាស់រួចហើយក៏លោកមេការរូបនោះបានយកឡានកែឆ្នៃមួយគ្រឿងដើរដកដំឡូដាក់ឡាននៅតាមក្បាលដីដែលគេសុំទិញធ្វើផ្លូវនោះយកទៅលក់បាត់អស់រលីង រីឯចំណែកលុយមួយលានរៀលជាថ្លៃទិញផ្លូវក៏លោកមេការម្នាក់នោះមិនព្រមឲ្យមកពួកគាត់ទេថាឲ្យពួកគាត់រងចាំបីថ្ងៃរហូតមក ដល់បី ខែ។

នៅពេលនេះការងារសាងសង់បង្កោលភ្លើងរបស់មេការឈ្មោះប៉េងរត្ន័នាក៏ត្រូវបានញ្ចប់នៅលើទឹកដីក្នុងភូមិរបស់ពួកគាត់ជាស្ថាពរតែពួកគាត់ក៏នាំគ្នាទៅសួរនាំនិងទាមទារយកលុយពីលោកមេការប៉េងរត្ន័នាពីថ្លៃទិញដីនិងដំឡូងធ្វើផ្លូវពីលោកមេការរូបនោះ ក៏បានប្រើភាសារទល់ច្រកមួយដើម្បីដោះខ្លួននិងបានឲ្យលេខទូរសព្ទ័មកពួកគាត់ដើម្បីទំនាក់ទំនងគ្នានៅពេលណាប្រធានក្រុមហ៊ុន PRV បានទំលាក់លុយឲ្យមកលោកមេការលោកនិងខលប្រាប់តែនៅពេលលោកមេការម្នាក់នោះបានធ្វើដំណើរចេញទៅក៏បានបាត់ដំណឹង សូន្យឈឹងរីឯចំណែកលេខទូរសព្ទ័ ក៏មិនអាចទាក់ទងបានដែរ ហើយពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រែខ្សាចមាន13 គ្រួសារនៅខាងលើនេះពួកគាត់បានរាយការណ៍ដល់ភ្នាក់ងារអ្នកយកព័ត៌មានយើងឲ្យជួយចុះផ្សាយជួយដល់ពួកគាត់នៅពេល នោះ ភ្នាក់ងារព័ត៌មានTNN ក៏បានធ្វើការព្យាយាមទំនាក់ទំនងទៅលោកមេការឈ្មោះ ប៉េង រត្ន័នា តាមរយះលេខទូរស័ព្ទរបស់លោកផ្ទាល់ដើម្បីសុំឲ្យលោកមេការ ប៉េង រតនា ជួយស្រាយបំភ្លឺនៅករណីរខាងនេះ តែនៅពលនោះខ្សែរទូរសព្ទ័របស់លោក៏ពុំអាចទំនាក់ទំនងបាន៕

ដោយ ៖ សារឿន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ