ព្រឹតិ្តការណ៍ថ្មីៗ

លោកស្រី សៀង សុលីដា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ជំនួសលោកស្រី ឡុង សុឃាវី ដែលចូលនិវត្តន៍

2 ឆ្នាំ មុន 62 tnn_admin

ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ លោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស លោកស្រី សៀង សុលីដា ចូលកាន់តំណែងជាប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ជំនួសលោកស្រី ឡុង សុឃាវី ដែលបានចូលនិវត្តន៍។

ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថាៈ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍នូវគោលនយោបាយកំណែទម្រង់រដ្ឋាបាលសាធារណៈ និងមុខងារសាធារណៈនៅតែជាអទិភាពក្នុងដំណើការពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតប្រកបដោយរលូនល្អ និងរីកចំរើនជាលំដាប់ដោយមានច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនិងច្បាប់គោលមួយចំនួនទៀត។ដូច្នេះប្រធានមន្ទីរដែលបានតែងតាំងថ្មីនេះត្រូវប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចស្នូលរបស់ខ្លួន ត្រូវមានការទទួលខុសត្រូវ មានតម្លាភាពមានសាមគ្គីភាព និងត្រូវបន្តសិក្សាស្រាវជ្រាវរកនូវប្រភពឯកសារ លិខិតបទដ្ឋាននានា យកមកធ្វើការបណ្តុះបណ្តាលបង្កើនសមត្ថភាពក្នុងវិជ្ជាជីវៈសំដៅអោយអង្គភាពរបស់ខ្លួនដំណើរការដោយរលូន និងមានប្រសិទ្ធភាព។

លោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍សំដែងការកោតសរសើចំពោះ លោកស្រី ឡុង សុឃាវី អតីតប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ដែលបានយកអស់ពីកំលាំងកាយចិត្ត ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន លើកកំពស់សិទ្ធស្រ្តីនៅខេត្តប៉ៃលិនបានល្អប្រសើ។លោកជំទាវបានផ្តាំផ្ញើដល់ប្រធានមន្ទីរកិច្ចការនារីថ្មី ត្រូវយកចិត្តទុកដាក់នៅគ្រប់ពេលវេលាបំពេញភារកិច្ចត្រូវអនុវត្តន៍ស្មារតីសាមគ្គីភាព ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ ហើយត្រូវខិតខំស្វែងយល់និងអនុវត្តន៍អោយបានល្អនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកំពស់តម្លៃស្ត្រី ទប់ស្កាតអំពើហឹង្សាលើស្ត្រីនិងកុមារ ពង្រឹងសមភាពយេឌ័រ ដើម្បីអោយស្ត្រីបានចូលរួមសកម្មភាពនានានៅក្នុងសង្គមជាតិយើង។

ទន្ទឹមនេះត្រូវមានកិច្ចសហការល្អជាមួយថ្នាក់ដឹកនាំមន្ទីរស្ថាប័ន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់អោយបានជិតស្និទ្ធដើម្បីបុព្វហេតុក្នុងការអភិវឌ្ឍខេត្តប៉ៃលិនឱ្យមានការរីកចំរើនលើគ្រប់វិស័យ។ដោយ៖ ញ៉ឹប បូរី

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ