ព្រឹតិ្តការណ៍ថ្មីៗ

លួចម៉ូតូបានសម្រេចពេលបណ្តើចេញត្រូវម្ចាស់ឃើញឃាត់ខ្លួនអោយសមត្ថកិច្ច

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ធ្វេីសកម្មភាពលួចម៉ូតូបានសម្រេចតែពេលបណ្តើចេញត្រូវបានម្ចាស់ឃើញទាន់ដេញចាប់និងឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីសាកសួរ។
កាលពីម៉ោង០៨និង០០នាទីព្រឹកនៅក្នុងការដ្ឋានសំណង់ក្រុម១៩ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ជនសង្ស័យឈ្មោះហ្វៀង យាំងយូ អាយុ៣៤ឆ្នាំជនជាតិវៀតណាមស្នាក់នៅមិនពិតប្រាកដ។
ដើមបណ្តឹងម្ចាស់ម៉ូតូឈ្មោះទេព ផល្លី ភេទប្រុសអាយុ៤៣ឆ្នាំ
មុខរបរជាងសំណង់ស្នាក់នៅក្នុងការដ្ឋានសំណង់ក្រុម១៩ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប្រភពពីដើមបណ្តឹងបានប្រាបថានៅមុនកើតហេតុគាត់បានទុកម៉ូតូរបស់គាត់ម៉ាកSUZUKI ViVA ពណ៌ខ្មៅពាក់ស្លាកលេខ យ-7143កណ1 ក្នុងការដ្ឋានសំណង់រហូតដល់ម៉ោងខាងលើស្រាប់តែឃើញជនសង្ស័យកំពុងបណ្តើរម៉ូតូរបស់គាត់ចេញពេលនោះគាត់ស្រែកចោរៗហើយត្រូវបានកម្មករជួញដេញចាប់បានយកមកបហរគល់អោយសនត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្វីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន។ហើយបច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្ត។

បន្ថែមយោបល់របស់អ្នក

យោបល់