ព្រឹតិ្តការណ៍ថ្មីៗ

អភិបាល​ខេត្តតាកែវ ស្នើសុំ​ទៅ​ក្រសួងយុត្តិធម៌ ពីរ​ចំណុច ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត ពីសំណាក់​ប្រជាពលរដ្ឋ​

2 ឆ្នាំ មុន 0 តូ សុផល

តាកែវ: ឯកឧត្តមឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បានស្នើ​សុំ​ទៅ​ក្រសួងយុត្តិធម៌ ពីរ​ចំណុច ដើម្បីអោយ​មាន​ភាពជឿជាក់ និង​មាន​ទំនុកចិត្ត ពី​ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ ស្ថាប័ន​តុលាការ និង​រដ្ឋបាលខេត្ត ត្រូវតែមាន​កិច្ច​សហការគ្នា អោយបាន​ល្អ ដើរ​ជាមួយគ្នា ឆ្ពោះទៅរក​ភាពជោគជ័យ ។ការស្នើសុំ​ទៅ​ក្រសួងយុត្តិធម៌ ពីរ​ចំណុច​នោះ​គឺ ឯកឧត្ដម​​អភិបាលខេត្ត បាន​ស្នើសុំ​ក្រសួងយុត្តិធម៌ ជួយផ្តល់​ថវិកា​បន្ថែម ដល់​ផ្នែក​រដ្ឋបាល នៃ​សាលាដំបូង ក្នុងការ​ចំណាយ​លើ សេវា​ថ្លៃ​ប​ញ្ចូ​ន​លិខិត​រដ្ឋបាល ដូចជា​ដីកា​កោះហៅ និង​ការដោះលែង ដើម្បី​ឲ្យ​អាជ្ញាធរ នៅ​មូលដ្ឋាន​បាន​ជ្រាប ពី​ការដោះលែង​នេះ ជៀសវាង​ប្រើពាក្យ​ថា ចាប់​ហើយ​ដោះលែង គ្មាន​ហេតុផល ដែល​ធ្វើអោយ​ពួកគាត់ មានការ​យល់ច្រឡំ និង​អស់ជំនឿ​ទុកចិត្ត លើ​ស្ថាប័ន​តុលាការ ។ មួយទៀត​គឺ សំណូមពរ​អោយមាន​កិច្ចសហការ​គ្នា​ល្អ ជាមួយ​រដ្ឋបាលខេត្ត មន្ទីរ ស្ថាប័ន អង្គភាព ទាំងអស់ ដើម្បី​ជួយ​ដោះស្រាយ រាល់​បញ្ហា​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់​តែមាន​យុត្តិធម៌ និង​តម្លាភាព ស្របតាម​ផ្លូវច្បាប់ ជាពិសេស ធ្វើយ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ កាន់​តែមាន​ទំនុកចិត្ត លើ​ការដឹកនាំ គ្រប់គ្រង របស់​រដ្ឋបាល​ឯកភាព​ខេត្ត​។​

​ឯកឧត្តមឡាយ វណ្ណៈ ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រកាស​តែងតាំង លោក ជីវ ចាន់​តារា ជា​ព្រះរាជអាជ្ញា​នៃ​អយ្យកា​រ អមសាលាដំបងខេត្តតាកែវថ្មី ជំនួស​លោកច្រឹង ខ្មៅ​ ដែល​ត្រូវ​ផ្លាស់​ប្តូរ ទៅធ្វើជាព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែងវិញ កាលពីរសៀលថ្ងៃទី៦មិនា ឆ្នាំ​២០១៧ នៅសាលប្រជុំទីចាត់ការ ផែនការវិនិយោគខេត្តតាកែវ ដែលមានការអញ្ជើញចូលរួម គ្រប់មន្ត្រីរាជការ នឹងកំលាំងសមត្ថកិច្ចទាំងអស់នៅក្នុងខេត្ត។ជាកិច្ចឆ្លើយតបលោកកើត រិទ្ធិ អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌បានគាំទ្រលើការបង្កើត នូវកិច្ចសហ​ប្រតិបត្តិការ​ ដើម្បី​ការពារ​ប្រយោជន៍​សាធារណ​: ប្រយោជន៍​ច្បាប់នេះគឺជាការងាររួម ដើម្បី​ជាប្រយោជន៍ និងប្រសិទ្ធភាព ក្នុង​ការអនុវត្ត​ច្បាប់ ហើយលោកសូមគាំទ្រចំពោះការលើកឡើង របស់ឯកឧត្តមអភិបាលខេត្តថា ការងារកិច្ចសហការ គ្នានេះគឺជាកត្តាស្លាប់រស់ សម្រាប់​ជោគជ័យ​ ឬសម្រាប់សម្រេចនូវគោលដៅរួមរបស់រាជរដ្ឋាភិបាល ហើតកិច្ចសហការនេះត្រូវធ្វើឡើងក្នុងក្របខ័ណ្ឌច្បាប់ និងគោរពគ្នាទៅវិញទៅមក ដើម្បី​ជៀសវាង​នូ​វបញ្ហា ក៌ដូចជាភាពអសកម្មនានា
ដែល​អាចកើតមានឡើង នូវទំនាក់ទំនងការងារ រវាង​អង្គ​ភាពពាក់ពន្ធ័នានា ហើយការគោរពគ្នានេះនិងនាំមកនូវសេចក្តីថ្លៃថ្នូរ ក៌ដូចជាជោគជ័យក្នុងការសម្រេចគោលដៅរួម របស់​ស្ថាប័នដែលច្បាប់បានប្រគល់តួនាទីនិងភារកិច្ច នូវការទទួលខុសត្រូវឲ្យ។​(ដោយសុខន)

បន្ថែមយោបល់របស់អ្នក

យោបល់