ព្រឹតិ្តការណ៍ថ្មីៗ

ទិញពោះជ្រូកមកហូបបាយ អ្នកផឹកស្រាឃើញសុំក្លែមមិនអោយ ទាញកាំបិតបុ័ងតោកាប់ឈាមក្បាល!

2 ឆ្នាំ មុន 4 តូ សុផល

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ទិញពោះជ្រូកបំណងទុកហូបបាយសោះ ស្រាប់តែអ្នកផឹកស្រាក្បែរនោះឃើញដូចទំនង ក៍សុំយកទៅក្លែម តែគាត់មិនអោយ ត្រូវបានជនប្រមឹកទាញកាំបិតបុ័ងតោកាប់ចំសៀតផ្កា បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៩និង៣០នាទីយប់ថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៧ ត្រង់ចំនុចការដ្ឋានចិនសាងសង់ថ្មីក្បែរស្ពានអាកាសសង់ថ្មី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ជនរងគ្រោះមានឈ្មោះ រឹម កុយ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នយងការដ្ឋានខាងលើ ស្រុកកំណើតភូមិសូរិយា ឃុំបឹងដោ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានអង្គុយផឹកសុីជាមួយជនរងគ្រោះ និងបក្ខពួករបស់គេប្រមាណគ្នា៥ នាក់ហើយពេលគាត់ផឹកស្រាបាន២កែវជនរងគ្រោះបានងើបចេញពីវង់ផឹកសុីហើយដើរទៅផ្សារទិញពោះជ្រូកដើម្បីយកមកទុកហូបបាយ ហើយពេលជនបង្កឃើញជនរងគ្រោះបានទិញពោះជ្រូកមកក៍សួរថាពោះជ្រូកនិងទិញមកក្លែមមែន ហើយជនរងគ្រោះបាន តបវិញថាសាច់និងយើងទិញមកហូបបាយទេ ហើយជនបង្កក៍តបភ្លាមៗវិញថាមេចនិយាយលូយមេស កាប់អាយែសក្បាលលូវ ហើយ ជនរងគ្រោះបានផ្លែផ្កាទៅវិញថាបើឯងខ្លាំងកាប់មក ពេលនោះជនបង្កស្រវឹងស្រឿងៗដែរក៍ទាញកាំបិតបុ័ងតោដែរនៅជិតនោះមកកាប់ចំសៀតផ្កាខាងឆ្វេងបណ្ដាលអោយជនរងគ្រោះរយែសចេញឈាមស្រោចពេញខ្លួន។

ក្រោយពេលកាប់រួចជនបង្កបានរត់គេចខ្លួនបាត់អស់នៅតែជនរងគ្រោះនៅនិងកន្លែងកើតហេតុតែប៉នោះ ហើយភ្លាមៗនោះជន រងគ្រោះបានរត់មកអោយសមត្ថកិច្ចដែលប្រចាំការនៅម្ដុំស្ពានអាកាសសង់ថ្មីអោយជួយអន្តរាគមន៍ហើយសមត្ថកិច្ចបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអោយមកទទួលជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់មកដាក់ទោសតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!