ព្រឹតិ្តការណ៍ថ្មីៗ

លោកយាយពិការទីទាល់វ័យ៧៩ឆ្នាំ ស្ត្រីមេម៉ាយរស់គ្មានជំរក លោកពូចំណាស់រស់តែលតោល ទទួលអំណោយពីសប្បុរសជន!

2 ឆ្នាំ មុន 1 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នារសៀលថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ២០១៧ លោក តូ សុផល នាយកព័ត៌មាន ធី អិន អិន  លោក រាជ សារ៉ាត នាយកព័ត៌ មាន រស្មីគោកធ្លក និងលោក សុខ ស៊ីឌី ភ្នាក់ងារ ទូរទស្សន៍ ហង្សមាស បាននាំយកអំណោយរបស់សប្បុរសជនទៅជូនដល់ដៃទុរគត ជន ៣គ្រួសារ នៅខេត្តត្បូងឃ្មុំ ព្រំប្រទល់ខេត្តក្រចេះ។គ្រួសារទី១ គឺលោកយាយដែលពិការទាំងជើង និងពិការភ្នែកទាំងគូរ មានឈ្មោះថា សុខ ស៊ំ អាយុ៧៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែ ខេត្តត្បូងឃ្មុំ។

គ្រួសារទី ២ ឈ្មោះ លាង សេត អាយុ៤០ឆ្នាំ សព្វថ្ងៃរស់នៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុក តំបែរ ខេត្តត្បូងឃ្មុំ មានជីវភាពក្រីក្រ បច្ចុប្បន្ន ២នាក់ម្តាយនឹងកូន ដើររាវលៀសដកបន្លែនៅតាមមាត់ព្រែកឆ្លូង មួយថ្ងៃដកបាន៤ទៅ៥ថង់រកបានកំរ៉ៃក្នុងមួយថង់ ៥០០ ទៅ ១០០០រៀល សំរាប់ទិញអង្ករដាំបាយហូប រស់នៅក្រោមដំបូលផ្ទះប្លក់ស្បូវ ៤ ទៅ៥ កណ្តប់រហែករយ៉ៃ។

គ្រួសារទី ៣ លោកពូ ទុយ ម៉េន អាយុ ៥៤ឆ្នាំ ស្នាក់នៅផ្ទះម្នាក់ឯងក្នុងស្ថានភាពវង្វេង រស់នៅទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែ ខេត្តត្បូងឃ្មុំ។

ក្នុងគ្រួសារនិមួយៗ ទទួលបាននូវ អង្ករ មី ស្ករស ទឹកដោះគោ ទឹកស៊ីអ៊ី  សំភារៈផ្ទះបាយ  រួមទាំងថវិកាមួយចំនួន។

សូមគោរពថ្លែងអំណរគុណ ដល់សប្បុរសជនដែលបានជួយឧបត្ថមដូចមានឈ្មោះខាងក្រោម៖

១. លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ២០ ម៉ឺនរៀល

២. លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ អង្ករ ៥០គីឡូ

៣. លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី  ១០ ម៉ឺនរៀល

៤. លោក អ៊ុត ក្លឹង អនុប្រធានរដ្ឋករទឹកខេត្តបាត់ដំបង ២០ មុឺន រៀល

៥ ព្រះគ្រូសីលបញ្ញាឧត្តម ទុយ ភារម្យ ព្រះចៅអធិការវត្តសែនសុខ ឧបត្ថម ទេយ្យទាន និង ទេយ្យវត្ថុ មួយចំនួន។

៦ លោក ហ៊ួត ជា ម្ចាស់ក្រុមហ៊ុន ផ្គត់ផ្គង់សំភារៈសំណង់ យីហោ ហ៊ួត ជា ២០ មុឺន រៀល។

៧ បង ភាព លក់បាយ នៅត្រពាំងឈូក មី ១កេស ទឹកត្រី ទឹកសុីអុីវ ១យួរ។

៨ លោកស្រី អាន ផល្លា ប្រធានសមាគមន៍នារីខណ្ឌឬស្សីកែវ សូមចូលរួមឧបត្ថម្ភ ១០ម៉ឺនរៀល ។

៩ ប្អូនស្រី គង់ សុខឈាង អាជីករលក់ខោអាវ ឧបត្ថម ៥ដុល្លារ។

១០  លោក មុត សុវណ្ណ នាយរដ្ឋបាលខណ្ឌសែនសុខ ឧបត្ថមថ្លៃសាំង ១០ ម៉ឺនរៀល។

១១ លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ  ឧបត្ថមថ្លៃសាំង ៨ ម៉ឺនរៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!