ព្រឹតិ្តការណ៍ថ្មីៗ

យុវជន ៣នាក់ជិះម៉ូតូចូលឡានពីក្រោយ ស្លាប់ម្នាក់ដាច់ខ្លួនជាពីរកំណាត់ របួសធ្ងន់ ស្រាល ២នាក់

1 ឆ្នាំ មុន 0 តូ សុផល

ខេត្តសៀមរាប៖យុវជន ៣នាក់ ជិះម៉ូតូបុករថយន្តដឹកស៊ីម៉ង់ពីក្រោយ ខ្ទាតចូលទៅក្រោមកង់កិនអូសប្រហែលជាង ២០០ម៉ែត្រ បណ្តាលឱ្យស្លាប់ម្នាក់ដាច់ខ្លួនជា២កំណាត់ ដែលជាអ្នកជិះពីក្រោយបង្អស់ ចំណែក ២នាក់ រួមដំណើរជាមួយ បានខ្ទាតចេញពីកង់ឡាន រងរបួសធ្ងន់ និងស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ដែលរស់នៅតាមដងផ្លូវក្រវ៉ាត់ក្រុងទាំងយប់អធ្រាត្រ។ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង ១២:២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបំបែក(ផ្លូវក្រវ៉ាត់ក្រុង)ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

តាមប្រភពសាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ គេឃើញម៉ូតូខាងលើបានជិះទៅបុករថយន្តដឹកស៊ីម៉ង់ពីក្រោយទាំងកំរោល ប្រហែលពួកគាត់ទាំង ៣នាក់ ទើបចេញពីផឹកស៊ីផង ហើយឃើញអ្នកជិះក្រោយបង្អស់ខ្ទាតចូលទៅក្រោមកង់ឡាន បណ្តាលឱ្យកិន និងអូសយ៉ាងឆ្ងាយរហូតដាច់ខ្លួនជាពីរកំណាត់ ចំណែក ២នាក់រួមដំណើរជាមួយ ម្នាក់ជាអ្នកឌុប និងម្នាក់ទៀតជាអ្នកជិះកណ្តាលនោះ បានខ្ទាតចេញពីឡាន បណ្តាលឱ្យរងរបួស ធ្ងន់ម្នាក់ ស្រាលម្នាក់ ទើបឡាននោះឈប់។
ប្រភពបានបន្តថា ករណីបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសនោះ ប្រហែលជាអាចអ្នកបើកបរឡានដឹកស៊ីម៉ង់នោះមិនបានដឹងទេមើលទៅថា មានអ្នកម៉ូតូជិះមកបុកគូតឡានរបស់ខ្លួនពីក្រោយទេ។ ចំណែកឯអ្នកជិះម៉ូតូ ទាំង៣នាក់ ក៏អាចកំពុងស្រវឹងខ្លាំងផងដែរ ទើបជិះម៉ូតូទៅបុកទទឹងខ្លួនឡានដឹកស៊ីម៉ង់បែបនេះ ដែលកំពុងបើកបរ នៅតាមដងផ្លូវក្រវ៉ាត់ក្រុង ដោយមិនបានដឹងខ្លួន។

ប្រភពពីមន្ត្រីនគរបាលចរាចរណ៏ខេត្ត បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២២ខែកុម្ភះថា ជនរងគ្រោះទាំង ៣នាក់ មាន៖ ទី១/ឈ្មោះ ឡាំ ចំរ៉ុង ភេទ ប្រុស អាយុ ៣២ឆ្នាំ(របួសស្រាល) ជាអ្នកបើកបរម៉ូតូម៉ាកC125 ពណ៏ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1N.4801 ជិះគ្ នា៣នាក់ក្នុងទិសដៅពីលិចទៅកើត
ទី២/ឈ្មោះ ឡាំ ទុយ ភេទ ប្រុស អាយុ ៣០ឆ្នាំ អង្គុយកណ្តាល(របួសធ្ងន់)
ទី៣/ឈ្មោះ ឡាំ លីប្រុស អាយុ ២៨ឆ្នាំ អង្គុយក្រោយ(ស្លាប់) អ្នកទាំងបី ជាបងប្អូននឹងគ្នា មានទីលំនៅ ភូមិមមាញ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពបានបញ្ជាក់ថា ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងបានឃាត់ខ្លួនអ្នកបើកបររថយន្តស៊ីម៉ង់ម្នាក់ មានឈ្មោះឡុង សីឡា ភេទ ប្រុសអាយុ ២៨ឆ្នាំ មានទីលំនៅ ស្រុកបាកាន ខេត្តពោធិសាត់ បើកបររថយន្តចង្កូតស្តាំ ម៉ាក ហី ណូ (HENO)ពណ៌ខៀវ ពាក់ស្លាកលេខ ៣.PRV.00.07 ដែលបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាពីត្បូងទៅជើង តាមផ្លូវក្រវ៉ាត់ក្រុង។មូលហេតុ បណ្តាលមកពី ម៉ូតូរបស់ជនរងគ្រោះ មានភាពស្រវឹង បានជិះចូលពីក្រោយរថយន្ត ដោយខ្លួនឯង ដែលបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ។

បច្ចុប្បន្ន រថយន្តស៊ីម៉ង់ និងម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងជំនាញបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក នៃស្នងការនគរបាលខេត្ត រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។
ចំណែក អ្នកបើកបររថយន្តដឹកស៊ីម៉ង់ ត្រូវបានឃាត់ខ្លួនយកមកធ្វើការសាកសួរ នៅកន្លែងការិយាល័យនគរបាលចរាចរខេត្ត និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
រីឯ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯ អ្នករងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យនៅឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ