ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌច្បារអំពៅចុះជួយដោះស្រាយបញ្ហាវិវាទរោងចក្រ និងកម្មករកម្មការនី

1 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ រឿងវិវាទកម្មកររោងចក្រនៅក្នុងសង្កាត់ក្បាលកោះ រួមមានរោងចក្រក្បាលកោះ រោងចក្រផាដា រោងចក្រថប់វើល ដែលកើតមានឡើងនៅករណី ថៅកែរោងចក្រក្ស័យធន់ ហើយបានបិទទ្វាររោងចក្រ ដោយមិនទាន់បានទូទាត់ប្រាក់ខែចុងក្រោយជូនកម្មករប្រមាណជាង 1.000នាក់នោះ គឺមកដល់ពេលនេះ បានឈានដល់ការឯកភាពពីបងប្អូនកម្មករអោយធ្វើការដាក់អោយឡៃឡុង សម្ភារះក្នុងរោងចក្រទាំងអស់ ដើម្បីយកលុយមកបើកប្រាក់ខែអោយកម្មករដែលកំពុងតវ៉ា។

ហើយជាងរយះពេល 02ខែកន្លងមកនេះ ក្រោមការដោះស្រាយសម្រួលសម្របរបស់ក្រសួងការងារ សហការជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ បានរៀបចំការដាក់អោយដេញថ្លៃ ហើយក្នុងនោះមានក្រុមហ៊ុនចំនួន 05 មកធ្វើការដាក់ដេញថ្លៃ។ ប៉ុន្តែក្រោយមករោងចក្រ ថប់វើល ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការក្សាការពារមិនអោយដាក់ដេញថ្លៃ ដូច្នេះបងប្អូនកម្មករបានសំណូមពរអោយដេញថ្លៃរោងចក្រពីរដែលនៅសល់។

ជាក់ស្តែងនៅថ្ងៃនេះ ក្រោមការដោះស្រាយសម្របសម្រួលរបស់ លោក ណុប ផា និងលោក ថេង សុថុល អភិបាលរងខណ្ឌ គឺបានសម្របសម្រួលការដេញថ្លៃ គឺមានតែក្រុមហ៊ុនមួយប៉ុណណ្ណោះ ដែលហ៊ានដេញថ្លៃយកសម្ភារះក្នុងរោងចក្រទាំងពីរ ក្នុងចំនួនទឹកប្រាក់ 130.000 ដុល្លា ហើយលទ្ឋផលនៃការដេញថ្លៃនេះ កម្មករភាគច្រើន បានឯកភាពទទួលយក និងកម្មករមួយក្រុមតូចពុំទាន់ឯកភាព។ ដូច្នេះអង្គប្រជុំបានសំរេចផ្អាកការសម្របសម្រួលសិន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ