ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀន១៣នាក់ ត្រូវបានបញ្ជូនទៅតុលាការនាព្រឹកមុិញនេះ

1 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ:ជនសង្ស័យ១៣នាក់ក្នុងនោះស្រី០២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញដោយជាប់សង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។កាលពីម៉ោង០៨និង៣០ព្រឹកថ្ងៃទី២៣ កុម្ភះ ឆ្នាំ២០១៧នេះក្រោយពីឃាត់ខ្លួនយកមកសាកសួរនិងធ្វើតេសទឹកនោមឃើញមានផ្ទុកនូវសារធាតុញៀនរួចមក។លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានដាក់បញ្ជាអោយចុះសហការណ៍និងបង្ក្រាបក្នុងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍សាលាខណ្ឌសែនសុខនិងជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមពិសេសតំបន់មុខមន្ទីពេទ្យព្រៈកុសុមៈត្រូវបង្ក្រាបអោយអស់និងឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។

លោកវរះសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានបញ្ជាក់ទៀតថាជនសង្ស័យទាំង១៣នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខក្រោយពីធ្វើការសាកសួរនិងធ្វើតេសទៅលើទំនោមឃើញមានផ្ទុកនូវសារធាតុញៀនក៍ឃាត់ខ្លួននិងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង។

គួររំលឹងផងដែលនាដើមឆ្នាំ២០១៧នេះជាយុទ្ធនាការបង្ក្រាគ្រឿងញៀនទូទាំងប្រទេសដោយគិតពីថ្ងៃ ០១ មករា ២០១៧
ដល់ថ្ងៃទី១២ កុម្ភះ ២០១៧នេះកម្លាំងចំរុះខណ្ឌសែនសុខបង្ក្រាបបាន៧០ករណីឃាត់ខ្លួនមនុស្ស៣៥៤នាក់ស្រី៤៦នាក់ដកហូតថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន១៥៩កញ្ចប់ថង់តូចនិងថ្នាំញៀនប្រភេទយ៉ាម៉ាដកហូតបាន៨៣គ្រាប់ផងដែល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ