ព្រឹតិ្តការណ៍ថ្មីៗ

ការិយាល័យសុខាភិបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះពិនិត្យសុខភាពជូននគរបាលខណ្ឌសែនសុខ

1 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ ៖ ដើម្បីបន្តថែទាំសុខភាពរាងកាយ ដល់កងកម្លាំងនគរបាលខណ្ឌសែនសុខ ទើបក្រុមគ្រូពេទ្យរបស់ការិយាល័យសុខាភិបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះធ្វើ
ការពិនិត្យជម្ងឺទូទៅ លើផ្នែលសុខភាព ជូនដល់កម្លាំងនគរបាលខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងអធិការដ្ឋានខណ្ឌសែនសុខតែម្តង ។លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កម្លាំងនគរបាល ក្រៅពីបម្រើការងារ រក្សារនូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ អ្វីដែលសំខាន់ ចំណេះដឹង ភាពវៃឆ្លាត របស់មន្រ្តី ថ្នាក់ដឹកនាំ ជាធនធានមនុស្ស ហើយទាមទារនូវ សុខភាពរាងកាយ ។ លោកបន្តទៀតថា ដើម្បីសុខភាព មន្រ្តីនគរបាល ទើបនៅព្រឹកថ្ងៃទី២១កុម្ភះ នេះ ក្រុមគ្រូពេទ្យស្ម័គចិត្តរបស់ការិយាល័យសុខាភិបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ
ចុះមកធ្វើការពិនិត្យលើផ្នែកសុខភាព ជំម្ងឺទូទៅជូនដល់កងកម្លាំងនគរបាលទូទាំងខណ្ឌសែនសុខ ដោយឥតគិតថ្លៃ និងអប់រំ ពន្យល់ណែនាំ ឲ្យចេះរក្សា សុខភាពរាងកាយ កាលបើ យើងមានសុខភាពល្អ ប្រាជ្ញាក៏វាងវ៉ៃ ក្នុងការងារបម្រើ ប្រយោជន៍ ជូបប្រជាពលរដ្ឋ ក៏ដូចជាសង្គម ។

លោកវេជ្ជបណ្ឌិត ស៊ាន សារ៉ាវុធ បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គចិត្តរបស់លោក បន្ទាប់ពីមានការស្នើរសុំពីអគ្គស្នងការនគរបាលជាតិ ដើម្បីចុះពិនិត្យ លើផ្នែកសុខភាពរាងកាយជូនដល់ កងកម្លាំងនគរបាល តាមបណ្តាខណ្ឌទូទាំងរាជធានីភ្នំពេញ ដើម្បីជាប្រយោជន៍រួម ។លោកបន្តរថាការចុះពិនិត្យសុខភាពជូនកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខព្រឹកនេះភាគច្រើនពិនិត្យឃើញលើសឈាម ផ្តាស់សាយនិងជម្ងឺក្រពះនិងពោះវៀន។

មន្រ្តីនគរបាល ក្នុងខណ្ឌសែនសុខ បានឲ្យដឹងថា នេះជាមោទភាពមួយ បន្ទាប់ពីថ្នាក់ដឹកនាំ ក្នុងជួរ កម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ដល់មន្រ្តីនគរបាលថ្នាក់ក្រោម
បញ្ហាសំខាន់ លើផ្នែកសុខភាពនេះតែម្តង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ