ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគីរីចុះបង្ក្រាបទីតាំងស្តុកឈើប្រណិតមួយកន្លែង នៅក្រុងបានលុង

1 ឆ្នាំ មុន 0 tnn_admin

រតនគិរី: ទីតាំងស្តុកឈើប្រណិតមួយកន្លែង ស្ថិតក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ត្រូវបានកម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ដកិច្ចចុះបង្រាប នឹងបានរឹបអូសឈើប្រភេទធ្នង់ចំនួន២ រ៉ឺម៉កម៉ូតូយក្ខ។​ ក្នុងការចុះបង្ក្រាបនេះ ដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគីរី ប្រព្រឹត្តឡើងកាលពីវេលាម៉ោង៩និង ៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧នេះ។

មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តរតនគីរីដែលបានចុះបង្ក្រាបបានអោយដឹងថា ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ យ៉ាវ លាវហេង ភេទប្រុស ជនជាតិខ្មែរ ជាផ្ទះមួយកន្លែងដែលស្តុកឈើប្រណិតលួចលាក់ស្ថិតនៅក្នុងភូមិឃុំខាងលើ។យ៉ាងណាក៏ដោយម្ចាស់ទិតាំងពុំបានឃាត់ខ្លួននោះឡើយក្នុងហេតុការណ៏បង្ក្រាបនេះ សង្ស័យដឹងខ្លួនមុនហើយគេចបាត់។

ប្រភពដដែលបានបន្តថា ឈ្មោះ យ៉ាវ លាវហេង ម្នាក់នេះសកម្មក្នុងការប្រមែប្រមូលទិញឈើមកស្តុកទុកមិនថាទាំងយប់មិនថាថ្ងៃពីឈ្មួញផ្សេងៗដែលដឹកតាមម៉ូតូ រួចហើយដឹកជញ្ជូនចេញទៅលក់នៅប្រទេសវៀតណាម ដោយពុំញញើត នឹងការទប់ស្កាត់ បង្ក្រាបពីសមត្ថកិច្ចជំនាញនោះឡើយ។

បច្ចុប្បន្នឈើទាំងនោះត្រូវបានកម្លាំងជំនាញ ដឹកយកមករក្សាទុកនៅស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងប្រគល់ទៅឲ្យជំនាញរដ្ឋបាលខណ្ឌព្រៃឈើចាត់ការបន្តតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ