ព្រឹតិ្តការណ៍ថ្មីៗ

គ្រួសារទីទាល់ក្រីក្រគ្មានទីពឹងប្រកបមុខរបរឡើងត្នោតមានកូនស្រីពិការដៃជើងអាយុ៥ឆ្នាំដើរមិនរួចដង្ហើយរកសប្បុរសធម៌

1 ឆ្នាំ មុន 1 តូ សុផល

ខេត្តកណ្តាល៖ គ្រួសារទីទាល់ក្រីក្រគ្មានទីពឹងប្រកប់មុខរបរឡើងត្នោតមានកូនស្រីពិការដៃជើងអាយុ៥ឆ្នាំ ដើរមិនរួច ដង្ហើយរកសប្បុរសធម៌ និងអង្កការសប្បុរសធម៌ដើម្បីជួយព្យាបាលជំងឺនាង ដោយជីវភាពក្រីក្រ គ្មានទីពឹង មានតែអំពាវនាវរកសប្បុរសនានាមេត្តាជួយគាត់ផង។ គ្រួសារក្រីក្ររូបនេះប្តីមានឈ្មាះ ហ៊ាន ហួន អាយុ៤០ឆ្នាំ ប្រពន្ធមានឈ្មោះខុន ខុមអាយុ៣៤ឆ្នាំ សព្វថ្ងៃគាត់រស់នៅភូមិ អន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ គួរបញ្ញាក់ដែរថា បច្ចុប្បន្ន គាត់មានកូន៥នាក់សុទ្ធតែកូនតូចៗហើយ ផ្ទះមានទំហំ(៣គុណ៤ ម៉ែត) ដំបូលប្រកស័ង្គសី៥ទៅ៦សន្លឹកតែប៉ុណ្ណោះ។ បើតាមសំដីអ្នកដែលនៅជិតខាងផ្ទះរបស់គាត់បាននិយាយប្រាប់អ្នកសារព័ត៌មានTNNថា រាល់ថ្ងៃ គ្រួសារ រូប នេះឡើងទឹកត្នោតលក់ដើម្បីដោះស្រាយជីវភាព ជួនកាលលក់មិនដាច់សោះ ក៏មានដែរ ជាពិសេស រដូវភ្លៀងលក់អត់សោះ។ មានអ្នកនៅភូមិក្បែៗ គេបាននិយាយប្រាប់ពួកគាត់ មានកូនគេឈឺប្រហាក់ ប្រហែលនិងក្មេងស្រីរូបណឹងគេមើលដើររួច។ លឺដូច្នេះគាត់ចង់យកកូនស្រីរូបនេះទៅមើលតែគាត់គ្មានលុយសោះដូចច្នេះទើបពួកគាត់ដង្ហើយរកសប្បុរសធម៌ និងអង្កការសប្បុរសធម៌ដើម្បីជួយព្យាបាលជំងឺនាង។
បើបង ប្អូនសប្បុរសជនមានបំណងចង់ជួយជួយឧបត្ថមគ្រួសារកំសត់ខាងលើ អាចទាក់ ទងមកខ្ញុំបាទ តូ សុផល ប្រធានព័ត៌មាន TNN លោក សុខ ស៊ីឌី ភ្នាក់ទូរទស្សន៍ ហង្ស មាស និង លោក រាជ សារ៉ាត់ Post News & TV3 លោក តុង សីហា Nokorwat. តាមរយៈលេខ 0963899997 / 012 481 683

ដោយ ម៉ែន ឌី

image image

 

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: