ព្រឹតិ្តការណ៍ថ្មីៗ

ទៅបទជើងក្រោយបន្ទាយ ជាន់មីនដាច់ម្រាមជើងផ្នែកខាងឆ្វេងនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ

2 ឆ្នាំ មុន 0 tnn_admin

កោះកុង៖ ស្រ្តីជាប្រពន្ធនាយទាហានម្នាក់ ដែលឈរជើងប្រចាំការ នៅសឹករងមណ្ឌលសីមា (គ)២ តាមបន្ទាត់ព្រំដែនកម្ពុជា ថៃបានជួបឧប្បតវៈហេតុ ជាន់មីនដាច់ម្រាមជើង ខាងឆ្វេងអស់ចំនួន២។ ហេតុការណ៏នេះបានកើឡើងកាលពីម្សិលមិញមាននៅម៉ោង១១និង៣០នាទីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចកម្ពស់ភ្នំ៣៩១ ក្រោយបន្ទាយ សឹករងមណ្ឌលសីមា ក្នុងភូមិចាំយាមស្រុក មណ្ឌលសីមាខេត្តកោះកុង។

លោកវរៈសេនីយ៏ត្រី សូ សាវ៉ាត បានអោដឹងថា នៅម៉ោងកើតហេតុជនរងគ្រោះ បានចេញទៅបទជើង ពេលទៅដល់កន្លែងកើតហេតុ ស្រាបតែឮសំលេងផ្ទុះនាយទាហាន ក្នុងបន្ទាយទាំងអស់បានរត់ទៅមើល ស្រាប់ឃើញជនរងគ្រោះដេកលើដីហើយមាន ឈាម​ហូរនៅផ្នែកខាងឆ្វេង បន្ទាប់មកនាយទាហានទាំងអស់ ដោយមានទឹកចិត្តសាមគ្គីគ្នាក៏បញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដើម្បីជួយសង្គ្រោះបន្ទាន់ ។

លោកបានបញ្ជាក់ថា ទីតាំងដែលជនរងគ្រោះ ជួបគ្រោះថ្នាក់ជាតំបន់ហាមឃាត់ ព្រោះទីតាំងនេះមាន មីននៅសេសសល់ពីសម័យសង្គ្រាម ចំណែកប្តីជនរងគ្រោះ មានតួនាទីសំខាន់ក្នុងការ ការពារទឹកដីតាមខ្សែ បន្ទាត់ព្រោះដែន កម្ពុជា-ថៃ៕ ដោយ៖នាគសកោះកុង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!