ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងជិះម៉ូតូបុកឃឿនផ្លូវកោងរងរបួសស្រាល

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជិះម៉ូតូតែម្នាក់ឯងបត់ត្រង់ចំនុចផ្លូវកោងមិនប្រយត្ន័បណ្ដាលបុកឃឿនផ្លូវកោងចិញ្ចើមផ្លូវបណ្ដាលអោយរងរបួសស្រាលហើយបង្កអោយមានការភ្ញាក់ផ្អើលដល់ក្រុមពូម៉ូតូឌុបរត់មកជួយព្រាត។កាលពីវេលាម៉ោង ២២និង០០នាទីយប់ថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ២០១៧ ត្រង់ចំនុចមុខស្ថានីយ៍ប្រេងឥន្ធនះ កាល់តិច ក្បែរស្ពានអាកាស ៧មករា ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី កែងនិង ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់សេរ៊ីឆ្នាំ ១៩៩៨ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2D -2823 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចមកកើតក្នុងស្ថានភាពស្រវឹងហើយលឿនលុះមកដល់ចំនុចផ្លូវកោងបត់ទៅផ្លូវ២៧១ដោយសារតែចំនុចខាងលើជាចំនុចផ្លូវកោងតែដោយសារ តែម្ចាស់ម៉ូតូស្រវឹងហើយជិះបត់ផ្លូវកោងមិនប្រយត្ន័ក៍ជ្រុលទៅបុកឃឿនចិញ្ចើមផ្លូវបណ្ដាលអោយដួលរងរបួសកជើងខាងឆ្វេងរលាត់ស្បែកតែប៉ុនោះ ហើយក្រោយពេលកើតហេតុជនរងគ្រោះមិនបានទាក់ទងទៅកាន់សាច់ញាតិអោយមកទទួលនោះទេគឺគាត់បានជិះម៉ូតូទៅផ្ទះដោតខ្លួនឯងបាត់ទៅ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ