ព្រឹតិ្តការណ៍ថ្មីៗ

ប្លន់មួយករណីទៀតហើយ! កុំអោយចាញ់ទួលគោក សែនសុខក៍មានករណីវាយប្លន់បានសម្រេចដែរ!

2 ឆ្នាំ មុន 5 តូ សុផល

ភ្នំពេញ ៖ ករណីប្លន់ហាក់កក្រើកឡើងវិញ ក្រោយពីស្ងប់ស្ងាត់មួយរយះ ជាក់ស្តែងនៅយប់ម៉ិញននេះ មាន២ករណីបាត់ទៅហើយ ករណីទី១ នៅខណ្ឌសែនសុខ និងមួយករណីទៀត នៅខណ្ឌទួលគោក។យុវជន២នាក់ត្រូវបានក្រុមចោរប្លន់មួយក្រុមដេញគប់និងដុំថ្មប្លន់យកម៉ូតូបានសំរេចដោយសុវត្ថិភាពមិនខានសមត្ថកិច្ចសែនសុខអីបន្តិចនោះឡើយ ដោយពួកគេបានជិះដែលម៉ូតូដែលគេប្លន់បាននោះទាំងបែកកង់ចេញបាត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីយប់ថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ២០១៧ ត្រង់ចំនុចមុខក្លោងទ្វារចូលភូមិ គោកឃ្លៀង ផ្លូវ២០១១ សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះ ទិន រតនា ភេទប្រុស អាយុ៣២ មុខរបរបើកឡានស្ទូច ស្នាក់នៅម្ដុំជិតអធិការដ្ឋានខណ្ឌសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រុកភុមិ ព្រៃស្វាយ ឃុំពន្សាំង ស្រុកអង្គស្នួល ខេត្តកណ្ដាល បានអោយដឹងថាមុនពេលកើតហេតុរូបគាត់និងក្មួយរបស់គាត់ទើបតែមកពីដាក់រថយន្តស្ទូចរបស់គាត់ទៅដាក់ជួសជុលនៅការាសនៅម្ដុំរង្វង់មូលចោមចៅហើយក្រោយមករូបគាត់បានជិះម៉ូតូរបស់ខ្លួនបំរុងត្រលប់ទៅផ្ទះថៅកែរថយន្តស្ទូចនៅម្ដុំជិតអធិដ្ឋានរដ្ឋានខណ្ឌសែនសុខ ខណះជិះតាមផ្លូវ២០១១ ក្នុងទិសដៅពីជើងទៅត្បូងជាមួយ និងអ្នករួមការងាររបស់គាត់ម្នាក់ទៀតលុះជិះមកដល់ចំនុចផ្លូវរទេះភ្លើងស្រាប់តែម៉ូតូរបស់គាត់បែកកង់ក្រោយ យុវជនទាំង២នាក់ខាងលើបាននាំគ្នាបណ្ដើរម៉ូតូដើម្បីរកជាងប៉ះកង់រហូតដល់ចំនុចកើតហេតុស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមគ្នាបួននាក់ពីរម៉ូតូមានម៉ាកនិចពណ៌ខៀវនិងម៉ាកសង់បុិចពណ៌ខ្មៅមិនចាំស្លាកលេខបានកាន់ដុំថ្មនិងកាំបិតបុ័ងតោបានដេញគប់ និងដេញកាប់បណ្ដាលអោយម្ចាស់ម៉ូតូរងរបួសមុខខាងស្ដាំនិងហើមថ្ពាល់ផងដែរដោយសារតែត្រូវក្រុមជនសង្ស័យគប់ រហូតម្ចាស់ម៉ូតូដួលទៅនិងដីនិងម្នាក់ទៀតដែលជាអ្នកជិះពីក្រោយជនរងគ្រោះត្រូវបានក្រុមជនសង្ស័យដេញកាប់រត់ចោលម៉ូតូទើបធ្វើអោយជនសង្ស័យម្នាក់ក្នុងចំនោមបួននាក់បានលើកជិះទាំងកង់បែកចេញទៅដោយសុវត្ថិភាពបាត់ទៅ ។

ម៉ូតូដែលត្រូវបានគេប្លន់យកទៅនោះគឺម៉ាកហុងដាឌ្រីមពណ៌ខ្មៅសេរ៊ិឆ្នាំ២០១៥ពាក់ស្លាកលេខ ភ្នំពេញ 1CY -4318 ក្រោយពេលកើតហេតុជនរងគ្រោះបានព្យាយាមទាក់ទងទៅខាងសមត្ថកិច្ចអស់រយះពេលជិតមួយម៉ោងតែមិនមានសមត្ថកិច្ចរូបណាមកដល់កន្លែងកើតហេតុនោះទេទើបធ្វើអោយជនរងគ្រោះហួសចិត្ត ណាមួយម៉ូតូត្រូវគេប្លន់យកទៅបាត់ទៀតក៍អស់សង្ឃឹមហើយបានត្រឹមតែជិះម៉ូតូឌុបត្រលប់ទៅផ្ទះថៅកែតែប៉ុណ្ណោះ ហើយដើម្បីរងចាំព្រឹកស្អែកទើបមកដាក់ពាក្យបណ្ដឹងសារជាថ្មីម្តងទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ