ព្រឹតិ្តការណ៍ថ្មីៗ

គ្រួសាររងគ្រោះធ្ងន់ធ្ងរ​ និងជីវភាពលំបាកខ្លាំងចំនួន ៦គ្រួសារ មានក្តីរំភើបពេលទទួលអំណោយមនុស្សធម៌ពី កាកបាទក្រហមកម្ពុជា

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភ គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជូន គ្រួសាររងគ្រោះចំនួន ៦គ្រួសារកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ ក្នុងនោះរួមមាន ៖១/ លោក ជួប ជឿន អាយុ ៣៥ឆ្នាំ មកពីខេត្តកំពត រងគ្រោះដោយឆក់ខ្សែភ្លើងធ្ងន់ធ្ងរ​ និងជីវភាពលំបាកខ្លាំង
២/ លោក ហុង ដាឡូត អាយុ ២៣ឆ្នាំ មកពីខេត្តកំពង់ចាម រងគ្រោះដោយឆក់ខ្សែភ្លើងធ្ងន់ធ្ងរ និងជីវភាពលំបាកខ្លាំង
៣/ អ្នកស្រី ឆន សាយឿន អាយុ ៤៨ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង រងគ្រោះរលួយសាច់ដោយប្រើថ្នាំ និងជីវភាពលំបាកខ្លាំង
៤/ លោក ប៊ូ សំណាង អាយុ ១៩ឆ្នាំ មកពីខេត្តបាត់ដំបង រងគ្រោះដោយឆក់ខ្សែភ្លើងធ្ងន់ធ្ងរ និងជីវភាពលំបាកខ្លាំង
៥/ លោក អៀង ភាស អាយុ ២៣ឆ្នាំ មកពីខេត្តកំពង់ចាម រងគ្រោះដោយឆក់ខ្សែភ្លើងធ្ងន់ធ្ងរ និងជីវភាពលំបាកខ្លាំង
៦/ លោក កុយ ហួត អាយុ ៣២ឆ្នាំ មកពីខេត្តកំពង់ធំ រងគ្រោះដោយរលាកភ្លើងធ្ងន់ធ្ងរ និងជីវភាពលំបាកខ្លាំង។

ក្នុងឱកាសប្រគល់អំណោយនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ផ្សេងគ្មានលទ្ធភាពព្យាបាលជំងឺ និងសូមជូនពរដល់អ្នកជំងឺទាំងអស់ ឆាប់បានជាសះស្បើយត្រឡប់ទៅជួបជុំគ្រួសារដូចដើមវិញ។

ទន្ទឹមនឹងអំណោយក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី២កេស ត្រីខ ២០កំប៉ុង ទឹកដោះគោឆៅ ១ឡូ ទឹកប្រទាលកន្ទុយក្រពើ ១ឡូ មុង១ ភួយ១ ក្រមា១ សារុង១ និងថវិកា ១លានរៀល គ្រួសាររងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសណ្តោសប្រណីរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋរងគ្រោះជួបការលំបាកដោយមិនរើសអើង វណ្ណៈ ពូជសាសន៍ ព័រណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!