ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់និងក្រាមសថ្លា១កញ្ចប់

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ នៅរសៀលម៉ោង១៥:២០នាទីនាថ្ងៃ២២-០៥-២០១៦ កងកំលាំងនគរបាលរាជធានីភ្នំពេញសហកាជាមួយនគរបាលខណ្ឌមានជ័យនិងសង្កាត់ស្ទឹងមានជ័យ ដោយដឹកនាំដោយលោក ហ៊ួ ម៉េងវ៉ាង អធិការងខណ្ឌមានជ័យ និងលោកឯម ភារី នាយរងប៉ុស្តិ៍ រួមនិងលោកមេភូមិប្រជាការពារភូមិចុះប្រតិបត្តិការឆែកឆេរបន្ទប់ជួលលេខ៧០ ជាន់ទី១ ក្រុមទី៣ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ការប្រតិបត្តិការឆែកឆេរនេះបានប្រទជនសង្ស័យម្នាក់មានឈ្មោះឈៀក មុន្នី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ បានឆែកឆេររកឃើញថ្នាំញៀនពណ៌សថ្ក្រាម០១កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត រីឯការឆែកឆេរនៅបន្ទប់ជួលនោះរកឃើញថ្នាំញៀនពណ៌សថ្លាក្រាម០១កញ្ចប់ រួមនិងសំភារៈវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។

ប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង១៥:៤០នាទីនាថ្ងៃខែឆ្នាំដដែល ចំណែកជនសង្ស័យនិងឧបករណ៍សំភារៈប្រើប្រាស់គ្រឿងញៀនទាំងអស់នោះ ត្រូវបានបញ្ជូនទៅកាន់នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យធ្វើតាមនិតិវិធីដើម្បីកសាងសំនុំរឿងបន្ត៕

image image image image image image image image image image image imaged.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!