ព្រឹតិ្តការណ៍ថ្មីៗ

ទំនងស្រវឹងស្ត្រីម្នាក់បើករថយន្តបុកមនុស្សម្នាក់ស្លាប់​ តែ​ ខំបើករត់ត្រូវសមត្ថកិច្ចក្របួចជាប់(video)

2 ឆ្នាំ មុន 1 tnn_admin

 

ភ្នំពេញ៖ស្ត្រីម្នាក់បេីករថយន្តទាំងស្រវឹងបុកម៉ូតូស្លាប់ម្នាក់នៅនឹងកន្លែង ហើយព្យាយាមរត់គេច។  ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង១០នឹង៤០នាទីយប់ថ្ងៃទី២១ខែឆ្នាំ២០១៦ តាមកំណាត់ផ្លូវជាតិ២
ឋិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
តាមប្រភពពត៌មានពីរកន្លែងកេីតហេតុបានអោយដឹងថា មុនពេលកេីតហេតុគេឃេីញ ស្រ្តីបង្កបេីករថយន្តម៉ាកហាយលែនឌឺពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2.U.0743ក្នុងល្បឿនយ៉ាងលឿន ពីទិសដៅទីលិចមកកេីតក៏មកដល់ចំណុចកេីតហេតុរថយន្តបានវ៉ារថយន្តមួយគ្រឿងទៀត តែវ៉ាមិនផុតរួចបានទៅបុកម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រឹមសង់០១០ពណ៌ខ្មៅពាកស្លាកលេខ ភ្នំពេញ.1.AN. .3482 េបីកបរបញ្ច្រសទិសគ្នាបណ្តាលអោយបុរសជាជនរងគ្រោះស្លាប់នៅនឹងកន្លែងកេីតហេតុភ្លាមៗនឹងម៉ូតូអូសជាង១០ម៉ែតចូលទៅក្នុងព្រៃតាមចញ្ចេីមផ្លូវ ចំណែករថយន្តក៏ខំបេីរត់ជាង៥០ម៉ែតដោយសាររថយន្តបែកកង់ខាងមុខផ្នែកខាងស្ដាំនឹងផ្ទុះពោងបណ្តាលអោយរថយន្តទៅមុខលែងរួច ទេីបកម្លាំងប្រការពាភូមិនឹងសម្ថតិកិច្ចឃាត់ខ្លូនពីរនាក់ប្តីប្រពន្ធយកមកសួរនាំនៅប៉ុស្តិនគរបាលរដ្ឋបាលព្រែកកំពឹសទាំងស្ត្រីនោះធំក្លិនស្រាជាខ្លាំង ។
តាមសម្ដីស្ត្រីអ្នកបេីករថយន្តបង្កមានឈ្មោះ លី សុផាត អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ នឹងប្ដីមានឈ្មោះ សុីវ ឌុច អាយុ៥១ឆ្នាំមុខរបរនៅផ្ទះ អ្នកពីស្នាក់នៅ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន បានអោយដឹងថា រូបគាត់២នាក់ប្ដីប្រពន្ធទេីបនឹងត្រឡប់មកពីរខួបកំណេីតកូនមិត្តភក្រ័នៅខេត្តតាកែវ នឹងវិញត្រឡប់មកផ្ទះវិញក៏មកដល់ចំណុចកេីតហេតុរួចក៏បានជួបគ្រោះថ្នាក់តែម្ដងទៅ។ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ឡុង ពុទ្ឋា ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរជាងសំណង់នឹងមានទីលំនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។
ក្រោយពីរកេីតហេតុសម្ថតិកិវ្ចបានចុះមកដល់កន្លែងកេីតហេតុនឹងបានវាសវែងរួចយកម៉ូតូនឹងរថយន្តយកទៅរក្សាទុកនៅចរាចរណក្រុងរង់ចាំដោះស្រាយគ្នានៅពេលក្រោងយចំណែកសាកសពបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រព្រៃណីរនៅស្រុកកំណេីត។

IMG-20160522-WA0096 IMG-20160522-WA0095 IMG-20160522-WA0093document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ