ព្រឹតិ្តការណ៍ថ្មីៗ

លោកប៉ាង លីដា៖ តាមផ្លូវផ្សារហេងលីហាក់ប្រសើរ សូមអរគុណលោកពូ អ្នកមីងចូលរួមសហការយ៉ាងល្អ​ជាមួយ​អាជ្ញាធរ(video)

1 ឆ្នាំ មុន 1 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ភ្នំពេញ៖ ជួសមុខលោក ឯក ឃុនដឿន អភិបាលខណ្ឌ ទួលគោក លោក ប៉ាង លីដា អភិបាលរងខណ្ឌ សូមអរគុណចំពោះលោកពូ អ្នកមីង ដែលជាម្ចាស់ផ្សារ និងម្ចាស់អាជីវកម្មទាំងអស់ ដែលបានសហការយ៉ាងល្អជាមួយនឹងអាជ្ញាធរ ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍។ លោកបន្តថា អាជ្ញាធរសង្ឃឹមយ៉ាងមុតមាំថា អាជីវករ និងប្រជាពលរដ្ឋផ្សេងទៀត នឹងសហការយ៉ាងល្អជាមួយអាជ្ញាធរ។

ការពោលអរគុណពីសំណាក់អាជ្ញាធរខណ្ឌទួលគោក លោកប៉ាង លីដា បន្ទាប់ពីបានឃើញតាមបណ្តោយផ្លូវលេខ២៧១ ចំណុចផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់៣ បានល្អប្រសើរឡើងកាលព្រឹកថ្ងៃ២២ ខែឧសភា ឆ្នាំ២០១៦ ដោយបងប្អូនចូលរួមសហការស្ម័ក្រចិត្តរុះរើរដោយខ្លួនឯងថយទៅក្រោយបាន៣ម៉ែត្រ បន្ទាប់ពីលោកប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារចុះ អនុវត្តន៏វិធានការក្តៅកន្លងមក នឹងលោកអភិបាលរងខណ្ឌរូបនេះ បានប្រាប់TNN ថា ការរំដោះចិញ្ចើមផ្លូវសាធារណ:ជារឿងសំខាន់ បើទោះបីជាមានអ្នកនៅពីក្រោយខ្នងធំក៏ដោយ។

 

គួររំលឹកថា លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក កាលព្រឹកម៉ោង៨និង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ បានដឹកនាំកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌចុះ ពិនិត្យ និងរំដោះចិញ្ចើមផ្លូវសាធារណ:ចាប់ផ្តើមពីផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ចំណុចផ្សារហេងលី ដែលអាជីវករលក់ដូរគ្រឿងបន្លាស់ម៉ូតូសង់រោងតូបរាំងស្ន្ទះចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ស្ទើរស្ទះជាប្រចាំ និងជាហេតុធ្វើអោយបាត់សោភ័ណភាពទីក្រុងភ្នំពេញផងដែរ។

នៅក្នុងការចុះអនុវត្តន៏វិធានការក្តៅនោះផងដែរ អភិ បាល រងខណ្ឌទួលគោក លោកប៉ាង លីដា បានអោយបណ្តាញ ព័ត៌មានTNNដឹងផងដែរថា បើទោះបីជាមានការណែរនាំជូនលិខិតជាច្រើនលើកច្រើនសារយ៉ាងណាក្តី អាជីវករទាំងនោះហាក់ពុំបានចូលរួមនិងសេចក្តីណែរនាំចូលរួមកាត់បន្ថយការស្ទះជាប្រចាំថ្ងៃដោយសារតែការដាក់តាំងលក់លើចិញ្ចើមផ្លូវសាធារណ:នៅតាមដងផ្លូវរបស់ពួគគាត់នោះឡើយ។

ប៉ុន្តែអ្វីដែលប្លែកនាព្រឹកនេះពួកគាត់បានចូលរួមសហការថយមកក្រោយដោយខ្លួនឯង ជាហេតុធ្វើអោយមានសោភ័ណភាពនៅតាមដងផ្លូវ កាត់បន្ថយការកកស្ទះ៕

IMG-20160522-WA0086 IMG-20160522-WA0084 IMG-20160522-WA0083 IMG-20160522-WA0082 IMG-20160522-WA0081 IMG-20160522-WA0079

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: