ព្រឹតិ្តការណ៍ថ្មីៗ

មន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន បើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំសិក្សា២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧

2 ឆ្នាំ មុន 13 tnn_admin

ខេត្តប៉ៃលិន៖ សាលារៀនមានអស់ហើយ លោកគ្រូ អ្នកគ្រូក៏មានច្រើនគ្រប់គ្រាន់ដែរ តែធ្វើយ៉ាងណា ត្រូវបង្រៀនអប់រំដល់សិស្សា​នុសិស្សឱ្យយកចំណេះដឹងរបស់ខ្លួនទៅកសាងជីវភាពរស់នៅ និងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ជាពិសេសត្រូវបង្រៀនដល់ពួកគេ ឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការឆ្លងមេរោគអេដស៍ផងដែរ។

នេះគឺជាការលើកឡើងរបស់ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅក្នុង​សាលប្រជុំនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំប្រ ចាំឆ្នាំសិក្សា​២០១៥​-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្ត លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដោយមានការចូលរួមពីលោកមេភូមិ ចៅសង្កាត់ លោកនាយក នាយករង ព្រមទាំងលោកគ្រូ អ្នកគ្រូយ៉ាងច្រើនកុះករ ។
ឯកឧត្តម កើត សុធា បានបញ្ជាក់ថា៖ លោកគ្រូ អ្នកគ្រូ គឺជាឪពុកម្តាយទី២ របស់សិស្សានុ សិស្ស ដូច្នេះហើយ ត្រូវធ្វើការអប់រំដល់ពួកគេរាល់ថ្ងៃគ្មានទីបញ្ចប់ ត្រូវតែផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងសង្គម ដល់ពួកគេ និងណែនាំយ៉ាងណាឱ្យពួកគេយល់ដឹងច្បាស់អំពីបញ្ហាអាក្រក់ក្នុងសង្គម។ លើសពីនេះ ធ្វើយ៉ាងណាសុំកុំឱ្យមានគ្រឿងញៀន ជម្ងឺអេដស៍ និងល្បែងស៊ីសងនៅក្នុងសាលារៀន ហើយបញ្ហាគ្រោះថ្នាក់ចរាចរ គឺត្រូវណែនាំពួកគេឱ្យស្គាល់ពីច្បាប់ ព្រោះមនុស្សកំពុងតែស្លាប់ជាច្រើននាក់ រៀងរាល់ថ្ងៃដោយសារបញ្ហានេះ លើសជាងជម្ងឺអេដស៍ទៅទៀត។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានណែនាំដល់ លោកគ្រូ អ្នកគ្រូទាំងអស់មិនត្រូវលេងហ្វេសប៊ុកនៅក្នុងម៉ោងបង្រៀននោះឡើយ ហើយនាយកសាលា ត្រូវតែចុះត្រួតពិនិត្យមើលជាប្រចាំ បើឃើញមានករណីនេះ ត្រូវតែរាយការណ៍ជូនមកខាងមន្ទីរ ដើម្បីធ្វើការអប់រំដល់ពួកគាត់ ព្រោះយើងជាគំរូដល់សិស្សទាំងអស់។ លោក តង់ ធារ៉ា បានបន្តទៀតថា លោកគ្រូ អ្នកគ្រូ ត្រូវតែនាំយុវជន ឱ្យធ្វើអ្វីមួយដែលមានសារប្រយោជន៍ដល់សង្គម បើសិនជាអ្នកផ្សេង ឃើញយើងធ្វើអំពើល្អ នោះនឹងមានអ្នកមកចូលរួមកាន់តែច្រើនឡើងៗ ហើយលើសពីនេះ បើលោកគ្រូណាម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវតែដេញចេញពីតួនាទីរបស់ខ្លួន ហើយនឹងចាត់ការតាមផ្លូវច្បាប់តែម្តង ។
គួរបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត គឺទូទាំងខេត្តប៉ៃលិន មានសាលារៀនសរុប១០០សាលា ក្នុងនោះសាលាឯកជន ១៦សាលា សាលាមត្តេយ្យសិក្សា ២៧សាលា សាលាបឋមសិក្សា៤៩សាលា សាលាអនុវិទ្យាល័យ៦សាលា សាលាវិទ្យាល័យ២សាលា និងសាលាមតេ្តយ្យសិក្សាឯកជន៨សាលា។

សិស្សសរុបទូទាំងខេត្ត មានចំនួន ១៥៣១០នាក់ ស្រី ៧៤៨១​នាក់ក្នុងនោះមានសិស្សមត្តេយ្យសិក្សាចំនួន ៩១៤នាក់ ស្រី៤៥៣នាក់ សិស្សបឋមសិក្សាចំនួន ១០៤០៨នាក់ ស្រី៥.០៣៤នាក់ សិស្សអនុវិទ្យាល័យចំនួន ១៥៣០នាក់ ស្រី៧៤៨១នាក់ និងសិស្សវិទ្យាល័យចំនួន ២៤៥៨នាក់ ស្រី១២៥២នាក់ ហើយលទ្ធផលនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៥-២០១៦ កន្លងមក សិស្សទទួលបាន និទ្ទេសA ចំនួន ១នាក់ និទ្ទេសB ៧នាក់ និទ្ទេសC ២៣នាក់ និទ្ទេសD ៤៨នាក់ និទ្ទេសE ១៨៣នាក់។ដោយ៖ញ៉ឹប បូរី

var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ