ព្រឹតិ្តការណ៍ថ្មីៗ

នេះជាលើកទី២ហើយ! ដែលម្ចាស់ដីទំនាស់នៅអាស្រមព្រះជិនស្រី លើកដៃទាំងទឹកភ្នែកទទូចអង្វរអាជ្ញាធរពន្លឿនចេញប័ណ្ណកម្មសិទ្ធដល់គាត់

1 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ ៖ អ៊ុំស្រី កែវ មុនីចិន្តា បានសំណូមពរ យ៉ាងទទូចសុំអោយអាជ្ញាធរពន្លឿនចេញប័ណ្ណកម្មសិទ្ធកាន់កាប់ដីធ្លីជូនដល់គាត់ដែលទិញពីប្រជាពលរដ្ឋក្នុងអំឡុងឆ្នាំ១៩៩០។ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៦នេះ អ៊ុំស្រីបានលើកឡើងថាដីរបស់គាត់បច្ចុប្បន្នស្ថិតនៅតាមបណ្តោផ្លូវសម្តេចជាសុីម ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខដែលមានទំហំ ១៣.១៨៣ ម៉ែត្រការ៉េដែលគាត់បានទិញពីប្រ ជាពលរដ្ឋចំនួន៥គ្រួសារក្នុងអំឡុងឆ្នាំ១៩៩០រហូតមកដល់បច្ចុប្បន្ននេះមិនទាន់ទទួលបានផ្លង់កម្មសិទ្ធកាន់កាប់នៅឡើយ។

អ៑ំុស្រីបន្តថាដីដែលគាត់ទិញនេះពីដើមឡើយគឺជាដីស្រែដែលប្រជាពលរដ្ឋបង្ករបង្កើនផលក្រោយពីទិញដីនេះបានហើយកាលពីឆ្នាំ១៩៩៤រូបគាត់និងស្វាមីឈ្មោះ សំ មេន បានកសាងជាទួលអាស្រម ព្រះជិនស្រីទុកសំរាប់អោយប្រជាពលរដ្ឋគោរពបូជា ព្រមទាំងបានកសាងរូបព្រះពុធមដិមាកផ្សេងៗ ដូចជាអាស្រមព្រះមុន្នីឥសីអាស្រមព្រះនរាយនិងអាស្រមផ្សេងៗទៀត។

អ៊ុំស្រីបានប្រាប់ទៀតថាលុះមកដលអំឡុងឆ្នាំ២០១៣ ស្រាប់តែមានឈ្មោះ លី សឹង្ហ ភេទប្រុសអាយុ ៥៥ឆ្នាំ ជានាយ ទាហ៑ានម្នាក់ដែលបច្ចុប្បន្នស្នាក់ នៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុងត្រូវជាប្អូនប្រុសបង្កើតរបស់គាត់បានមកចោទប្រកាន់អ៑ុំស្រីថាជាអ្នកចាំដីអោយគាត់បែរជា លួចដីយកទៅលក់ទៅវិញហើយចុងក្រោយ បានប្រាប់ទៀតថាដីនេះគាត់បានទិញចូកគ្នាជាមួយបងស្រីតាមការពិតអ៑ុំស្រីគាត់មានលិខិតទិញលក់ពីប្រជាពលរដ្ឋចំនួន៥គ្រួសារត្រឹមត្រូវ គឺទី១ឈ្មោះ គួ សារឿន ទី២ឈ្មោះ គ្រួច ម៉ៅ ទី៣នួន ប៉ាវ ទី០៤ឈ្មោះ សុខ សំខាន់ និងទី៥ពុំបានធ្វើលិខិតទិញលក់ត្រឹមត្រូវទេដោយសំអាងថាជាកូនក្មួយ។

ជុំវិញបញ្ហានេះ លោក លី សឹង្ហ បានប្រាប់តាមទូរស័ព្ទយ៉ាងខ្លីថា លោកមិនអាចបកស្រាយអ្វីវែងឆ្ងាយទេ ព្រោះលោកជាមន្ត្រីយោធា ទុកអោយស្ថាបនពាក់ព័ន្ធអនុវត្តន៍តាមច្បាប់ចុះ។

13275004_1246669152017578_1977323464_o13249600_1246663858684774_1538513835_n 13275823_1246591948691965_111553076_n 13275917_1246663712018122_258178404_n 13281947_1246663815351445_1963753864_n13227984_1246663998684760_1003325138_n}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: